ខេត្តពោធិ៍សាត់ ៖ កម្លាំងអន្តរាគមន៍របស់អធិការដ្ឋាននគរបាលស្រុកកណ្តៀង ធ្វើការឃាត់ខ្លួន ជនសង្ស័យ៥នាក់ ជាស្ត្រីវ័យចំណាស់ទៅហើយ ក្រោយប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងខុសច្បាប់ (បៀរ) កាលពីវេលាម៉ោង ២និង ៣០នាទីរសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ នៅចំណុចម្លប់ ដើមអំពិល ភូមិឥន្ធធ្យា ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ។
ជនសង្ស័យដែលឃាត់ខ្លួននេះ រួមមាន ៖
១.ឈ្មោះ បល ឈន ភេទស្រី អាយុ៦៣ឆ្នាំ
២.ឈ្មោះ ឆង រត ភេទស្រី អាយុ៤៥ឆ្នាំ
៣.ឈ្មោះ ជន ថត ភេទស្រី អាយុ៤២ឆ្នាំ
៤.ឈ្មោះ ប រម ភេទស្រី អាយុ៦៤ឆ្នាំ
៥.ឈ្មោះ កម ភង ភេទស្រី អាយុ៤៥ឆ្នាំ។
អ្នកទាំង០៥នាក់រស់នៅភូមិ ឥន្ធធ្យា ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ និងវត្ថុតាងចាប់យករួមមាន ៖ សន្លឹកបៀរចំនួន ២០សន្លឹក ,តង់កៅស៊ូចំនួន០១។
ពេលនេះ ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចយេីងចាប់ ឃាត់បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តៀង ដេីម្បីធ្វេីកិច្ច សន្យាអប់រំ។
ករណីទី២ នៅស្រុកបាកាន កម្លាំងសមត្ថិកិច្ចបានចុះបង្ក្រាបករណីលេងល្បែងស៊ីសង(បៀ) អ្នកលេងរត់គេចខ្លួនបាត់ ករណីនេះសមត្ថកិច្ចរឹបអូសវត្ថុតាងមួយចំនួនមករក្សាទុកនៅប៉ុស្ដិ៍៕