ចា..ប់បានហើយ ករណីសុទ្ធតែដា..វ និងកាំបិ..តខ្វែ..វ កា..ប់គ្នាផ្អើ..ល នៅក្រុងបាត់ដំបង ផ្តើមចេញពីរឿង ដៃកណ្តាល( អោយក*** ) !!!
សន្តិសុខសង្គម
86

ខេត្តបាត់ដំបង ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី​២១ ខែ​សីហា ឆ្នាំ២០២៣​នេះ ដោយអនុវត្តតាមយោបល់ដឹកនាំ ​របស់លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ អធិការនគរបាលក្រុងបាត់ដំបង​ បានដឹកនាំកម្លាំងធ្វើការស្រាវ​ជ្រាវ​រហូតឈា​ន​ដល់ការឃាត់ខ្លួនជនសង័្សយចំនួ​ន​ ០៥នាក់ មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះរិទ្ធ​ ដារ៉ា​ ភេទប្រុស​ រស់នៅភូមិព្រែកមហាទេព​ សង្កាត់ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​ ។

២-ឈ្មោះ​លី​ រ៉ូហ្សា​ ភេទប្រុស​ អា យុ២០ឆ្នាំ​ រស់នៅភូមិព្រែកតាតន់​ សង្កាត់ព្រែកព្រះស្ដេច​ ក្រុងបាត់ ដំ​បង​ ខេត្តបាត់ដំបង​ ។

៣-ឈ្មោះគង់​ សំណា​ងភេទប្រុស​ រស់នៅភូមិ១៣មករា​ សង្កាត់ព្រែកព្រះស្ដេច​ ក្រុងបាត់ ដំ បង​ ខេត្តបាត់ដំបង ។

៤-ឈ្មោះគិន​ ទិត្យ​ ភេទប្រុសអា រស់នៅភូមិអញ្ចាញ​ សង្កាត់អូរចារ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។

៥-ឈ្មោះទុយ​ សុខវីរ៉ា​ ភេទប្រុស ​ រស់​នៅភូមិព្រែកមហាទេព​ សង្កាត់ស្វាយប៉ោ​ ក្រុងបាត់ ដំ បង​ ខេត្តបាត់ដំបង​ ។

ដកហូតបាន កាំ-បិ-ត-ខ្វែ-វចំនួន​ ០២ដើម​ នាំមកកាន់អធិការដ្ឋាននគរបាលក្រុង​ ដើ​ម្បីធ្វើការសាកសួរ​ ស្រាវជ្រាវ។

មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺ កាលពីយប់ថ្ងៃទី១៥ ខែសី​ហា ឆ្នាំ២០២៣ នគរបាលក្រុងបាត់​ដំបង បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ​ ឈ្មោះ ជឿន​ ប៊ុនហេង ភេទប្រុ​ស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិរំជៃ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់​ដំបង ប្តឹងថាមានករណីធ្វើឱ្យខូចខាត​ដោយចេតនា (កា-ប់-ម៉ូ-តូ) កើតឡើងពីរាត្រីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០ ២៣ វេលាម៉ោ២ងយប់ ឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២​០២៣ នៅចំណុចក្រុមទី០២​ ភូមិរំចេក​៤ សង្កាត់រតនះ ក្រុងបាត់ដំបងខេត្តបា​ត់​​ដំបង បណ្តាលឲ្យឱ្យខូចខាតសម្ភា​រៈ​ មានម៉ូតូចំនួន​ ០៤គ្រឿង​ ដែលករ​ណី​នេះបង្កដោយក្រុមក្មេងមួយក្រុម​ ដែលមិនបានស្គាល់អត្តសញ្ញាណឱ្យពិតប្រាកដ​ ។

ក្រោយពីទទួលបណ្ដឹងពីជនរងគ្រោះសមត្ថកិច្ចនគរបាលក្រុងបានធ្វើការ​ស៊ើបអង្កេតស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់​ខាងលើហើ​យនៅពេលធ្វើការសាកសួរ​ រួចមក ក្រុមនេះបានសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពកា-ប់-ទៅលើ-ម៉ូ-តូរបស់ជនរងគ្រោះពិត ប្រាកដមែន​ មូលហេតុគឺដោយសាក្រុម​ ជនជនរងគ្រោះខាងលបានលើក​ដៃកណ្ដាលដាក់ក្រុមពួកគេ ទើបធ្វើឲ្យក្រុមខ្លួ​នផ្ទុះនូវកំហឹងរួច បានទៅយ​ក​ កាំ-បិ-ត-ខ្វែ-វមកតាមកា-ប់-​ ម៉ូ-តូ​ក្រុមជនរងគ្រោះ​តែម្តងដើម្បីរម្ងាប់កំ-ហឹងដែលកំពុងក្តៅនាកណ្តាលរាត្រី ។

ទោះជាយ៉ាងណានៅពេលនេះក្រុមក្មេងបង្កអនាធិបតេយ្យទាំង០៥​នា​ក់​ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង​ តាមរយៈផែនជំ​នា​ញនៅពេលបន្ទាប់នេះហើយ៕


Telegram