ខេត្តកំពង់ស្ពឺ៖ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានបង្ហោះថានាព្រឹកថៃ្ងសុក្រទី២៣ ខែមេសា ឆ្នាំ ២០២១ នៅចំណុចភូមិពោធិកោង ឃុំព្រះស្រែ ស្រុកឧ ដុង្គខេត្ដកពង់ស្ពឺ ជនបរទេសសញ្ជាតិចិន១៨នាក់ស្រី០១នាក់ឋ និងជនជាតិខ្មែរ ០២នាក់ជាអ្នកបើកបរដឹកគេចចេញពីតំបន់ក្រហម Lockdown ក្នុងរាជធានីភ្នំពេញ កាលពីវេលាម៉ោង១៨:០០នាទី ម្ដុំវត្ដម ហាមន្រ្ដីស្ដាតអូរឡាំពិកសណ្ឋាគារភ្នំពេញអ៊ែរ៉ា ។
តាមអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសកំណត់អំពីការធ្វើដំណើរចាកចេញពីតំបន់ក្រហម Lock down ក្នុងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្ដកណ្ដា ល គឺត្រូវ បានបិទខ្ទប់ទាំងស្រុងដោយមិនអនុញ្ញាតជាដាច់ខាត (លើកលែង ការធ្វើដំណើរ របស់ សមត្ថកិច្ច -និងអ្នកមានភារកិច្ចចាំបាច់បន្ទាន់មួយចំនួ ន) ប៉ុណ្ណោះ ក្រៅពីនោះ គឺ មិនអនុញ្ញាតឱ្យ ធ្វើ ដំណើ រ ចេញ -ចូល ។
លោកឧត្ដមសេនីយ៍ទោសមសាមួនស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានឱ្យដឹងថាជនបរទេសសញ្ជាតិចិន១៨នាក់ និងជនជាតិ ខ្មែរ០២នាក់ គឺពិតជាបានសមត្ថកិច្ចឃាត់ខ្លួននិងបានបញ្ជូនមកទីតាំងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា -កូរ៉េ នៅក្រុងច្បារមន ដេីម្បីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដកំពង់ស្ពឺ អនុវត្ត វិធានការផាកពិន័យអន្ដរការណ៍ក្នុងករណីជនបរទេសទាំងនោះមានគោលដៅក្រុមហ៊ុន ច្បាស់លាស់ គឺ ប្រគល់ជូនក្រុមហ៊ុនកទៅគ្រប់គ្រង រីឯ អ្នកល្មើសនិងវិធានការរដ្ឋបាលក្នុងកំឡុងពេល អនុវត្ត វិធានការសុខាភិបាលទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺ កូវីដ -១៩ វិធានការ Lockdown គឺត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចំណាត់ការនីតិវិធីបន្ដ។
បច្ចុប្បន្នជនជាតិចិនទាំង១៨នាក់ ត្រូវបានក្រុមការងាររបស់រដ្ឋបាលខេត្ដកំពង់ស្ពឺធ្វើការផាកពិន័យអន្ដរការណ៍រីឯអ្នកពាក់ព័ន្ធ ផ្ដល់មធ្យោបាយនិងសម្រួ លក្នុងការប្រព្រឹត្ដល្មើសវិធានការរដ្ឋបាល Lockdown កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ជាធរមាន ៕