មុខមាត់ឡើងសង្ហារ ជិះម៉ូតូល្អ មិនអាណិតម៉ែឪ បែរជាធ្វើចោរកា...ប់ប្ល...ន់ម៉ូតូយ៉ាងសកម្ម ត្រូវសមត្ថកិច្ចខណ្ឌដង្កោ ចាប់បាន៤នាក់ និងកំពុងតាមចាប់ ២នាក់ទៀតដែលកំពុងរត់គេចខ្លួន!!!!
សន្តិសុខសង្គម
361

រាជធានីភ្នំពេញ​៖ ជនសង្ស័យមួយក្រុម មានគ្នា ៦នាក់ មុខមាត់ឡើងសង្ហារ បែរជាធ្វើចោរកា...ប់ប្ល...ន់ម៉ូតូយ៉ាងសកម្ម ដោយបានធ្វើសកម្មភាព កាប់ប្លន់យកម៉ូតូបុរសម្នាក់ បានសម្រេច ត្រូវសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ក្រោយការណែនាំពីលោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ លោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានបញ្ជាឲ្យកងកម្លាំង ដឹកនាំដោយលោក ជាង ហុកសែ អធិការរងនគរបាលព្រហ្មទណ្ឌ ទទួលផែនព្រហ្មទណ្ឌ បើកការស្រាវជ្រាវ ឈានដល់ការចាប់ខ្លួនបានជនសង្ស័យ៤នាក់ និងកំពុងតាមចាប់ ២នាក់ទៀតដែលកំពុងរត់គេចខ្លួន ។

ករណីនេះ បានកើតឡើងនៅវេលាម៉ោង ៥ និង៤០នាទី ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២៣ ត្រង់ចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតនៅភមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមរបាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ដែលឃាត់ខ្លួនបាននេះ រួមមាន ៖

១/ឈ្មោះ ជា ឆៃហេង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ២/ឈ្មោះ ចាន់ រតនា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន ពិតប្រាកដ ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ៣/ឈ្មោះ អៀ គីមស្រ៊ន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

៤/ឈ្មោះ ដេត បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចបង្ក្រាបបាននៅវេលាម៉ោង៥ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ត្រង់ចំណុចឃ្លាំងជី ស្ថិតនៅភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដកហូតបាន ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ1IR-6729 ចំនួន០១គ្រឿង (របស់ជនសង្ស័យឈ្មោះ ចាន់ រតនា) និងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅសេរី ឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ1KE-1726 (របស់ជនសង្ស័យឈ្មោះ អៀ គីមស្រ៊ន) ។

ចំណែក ជនរងគ្រោះឈ្មោះ ផាត ភ័ណ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងសំណង់ ទីលំនៅភូមិត្រកៀត ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ ។ សម្ភារៈបាត់បង់រួមមាន ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខតាកែវ1Z-1835 មាន លេខតួ និងលេខម៉ាស៊ីន6147429 ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៣ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាល ខណ្ឌ ដង្កោ បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២ ចំណុះអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការជិះម៉ូតូល្បាតក្នងភូមិ សាស្ត្រ រហូតដល់វេលាម៉ោង៥ ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចបានឃើញជនសង្ស័យចំនួន៦នាក់ ជិះម៉ូតូ៣គ្រឿង ឆ្វែលចុះឆ្វែលឡើងនៅលើផ្លូវ១០៤ ត្រង់ចំណុចខាងមុខបុរីពិភពថ្មីកួរស្រូវ៣ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ពេលនោះ សមត្ថកិច្ចក៏បានហៅជនសង្ស័យឱ្យឈប់ ដើម្បីធ្វើការត្រួតពិនិត្យ តែជនសង្ស័យ បានគេចខ្លួន រួចកម្លាំងសមត្ថកិច្ច ក៏បានដេញតាមរហូតដល់ឃ្លាំងជី ស្ថិតនៅភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានី ភ្នំពេញ ជនសង្ស័យក៏បានផ្តួលម៉ូតូរត់គេចខ្លួនចូលក្នុងឃ្លាំងជីខាងលើ កម្លាំងសមត្ថកិច្ចក៏បានធ្វើការឡោមព័ទ្ធឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ រួមនិងវត្ថុតាងដកហូតបានម៉ូតូ២គ្រឿង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវិធីច្បាប់។

ចំណែកជនសង្ស័យ២នាក់ទៀត ទី០១ឈ្មោះ សាក់ ភេទប្រុស អាយុ១៨ឆ្នាំ ទី០២ឈ្មោះ វូ ភេទប្រុស អាយុ១៨ឆ្នាំ ជិះម៉ូតូ ម៉ាកស៊ុយស៊ូគីនិច ពណ៌ខៀវលាយស មិនស្គាល់ផ្លាកលេខ គេចខ្លួនបាត់។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យទាំង៤នាក់ខាងលើ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចពួកគេ (ជនសង្ស័យ) និងបក្ខពួកកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៥និង៤០នាទី ពួកគេ (ជនសង្ស័យ) បានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខតាកែវ 1Z-1835 ចំនួន០១គ្រឿង ត្រង់ចំណុច ផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតនៅ ភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយជនសង្ស័យឈ្មោះ វូ និងឈ្មោះ សាក់ ជាអ្នកយកទៅលក់ នៅ ខេត្តតាកែវ បានលុយចែកគ្នាស៊ីចាយទាំងអស់។

បន្ទាប់មកសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរកជនរងគ្រោះ ទើបដឹងថា ករណី ធាក់ ប្លន់ខាងលើ មានជនរងគ្រោះឈ្មោះ ផាត ភ័ណ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងសំណង់ ទីលំនៅភូមិត្រកៀត ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ ហើយសមត្ថកិច្ច យើងក៏បានទាក់ទងទៅជនរងគ្រោះមកមើលមុខជនសង្ស័យ ស្គាល់ថា ក្រុមជនសង្ស័យ នេះ ពិតជាបាន ធ្វើសកម្មភាពធាក់ និងកាប់ ប្លន់យកម៉ូតូរបស់គាត់ (ជនរងគ្រោះ) បណ្តាលឱ្យជនរងគ្រោះរងរបួស កំភូនដៃ ខាងឆ្វេងមួយកាំបិត និងដួល ម៉ូតូរងរបួសក្បាល ចង្ការ កើម ម្រាមដៃខាងស្តាំ ទៅព្យាបាលនៅទីលំនៅរបស់ជនរងគ្រោះខាងលើ ទើបជនរងគ្រោះមិនបានមករាយការណ៍ និងដាក់ពាក្យ បណ្តឹង ពេលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន ហើយជនរងគ្រោះស្គាល់មុខថា ក្រុមជនសង្ស័យនេះ ជាអ្នកធ្វើសកម្មភាពធាក់ និងប្លន់យកម៉ូតូពីគាត់។

ពេលនេះជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការ ដើម្បីចាត់ការតាមច្បាប់ និងកំពុងតាមចាប់ជនសង្ស័យ ២នាក់ទៀត ដែលកំពុងរត់គេចខ្លួន! ៕


Telegram