ធ្លាប់ជាប់គុក ៤ ដង តែនួនល្អងមិនរាង ហ៊ានលួចទៀត លើកនេះលើកទី ៥ ហើយអានាង សង្ឃឹមថាលើកនេះអាចយូរជាងលើកមុន!
ខេត្តប៉ៃលិន ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិន រួមទាំងកម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋានគរបាលក្រុងប៉ៃលិន និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន សហការជាមួយកម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុករតនៈមណ្ឌល ធ្វើការបង្ក្រាបករណី លួច កាត់ខ្សែភ្លើងបង្គោលអង់តែន ០១២ នៅទឹកដីស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។
ក្រោយធ្វើសកម្មភាពជនសង្ស័យបានរត់មកចូលទឹកដីខេត្តប៉ៃលិន ហើយត្រូវបានកម្លាំងសមត្ថកិច្ចក្របួចបាន ប្រគល់ជូនទៅអធិការដ្ឋាននគរបាលស្រុករតនៈមណ្ឌលវិញដែលជាម្ចាស់ករណី ដើម្បីអនុវត្តនីតិវិធី។
សូមបញ្ជាក់ថា ជនសង្ស័យរូបនេះ ធ្លាប់ជាប់គុក ៤ ដងហើយ តែនួនល្អងមិនរាង ហ៊ានលួចទៀត លើកនេះលើកទី ៥ ហើយអានាង សង្ឃឹមថាលើកនេះអាចយូរជាងលើកមុន! ៕