«ភូមិគ្រឹះមីចោរចង្រៃ បងបាស់ ភូមិចក តោពី » ត្រូវបានសមត្ថកិច្ចឲ្យដោះចេញ និងធ្វើការអប់រំម្ចាស់ផ្ទះឲ្យបញ្ឈប់ការប្រើពាក្យមិនសមរម្យ
ខេត្តតាកែវ៖ យោងតាមផេក ឣធិការដ្ឋាននគរបាលក្រុងដូនកែវ បានបញ្ជាក់ថា កាលពីរសៀល ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាក្នុង សហការជាមួយឣាជ្ញាធរភូមិ-សង្កាត់រកាក្នុង បានចុះទៅដល់មូលដ្ឋាន(លំនៅឋានមួយកន្លែង)ស្ថិតនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។
ការចុះទៅដល់ផ្ទះខាងលើ គឺដើម្បីធ្វើការ ណែនាំ អប់រំដល់ម្ចាស់ផ្ទះឲ្យធ្វើការដកស្លាកនៅរបងទ្វារមុខផ្ទះ របស់ខ្លួនចេញ ព្រោះថាផ្លាកនេះមានខ្លឹមសារមិនសមរម្យថា (ភូមិគ្រឹះមីចោរចង្រៃ បងបាស់ ភូមិចក តោពីរ)។
ក្នុងនោះសមត្ថកិច្ចក៏បានធ្វើការណែនាំទៅម្ចាស់ផ្ទះខាងលើកុំឲ្យដាក់ស្លាកនៅរបងទ្វារផ្ទះដោយមានខ្លឹមសារមិនសមរម្យបែបនេះបន្តទៀត៕