រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឲ្យលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ដឹកនាំកម្លាំងស្រាវជ្រាវ ហើយចេញប្រតិបត្តិការបង្ក្រាបបានក្រុមចោរប្លន់ម៉ូតូចំនួន០៦នាក់ ជាបន្តបន្ទាប់ ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៥ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ក្នុងចំណោមបក្ខពួកចំនួន៦នាក់ ពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូ ប្រព្រឹត្តកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង០៥និង៤០នាទី នៅចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតនៅភមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ផាត ភ័ណ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ទីលំនៅភូមិត្រកៀត ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ។
ចំណែកជនសង្ស័យដែលឃាត់ខ្លួនបាន ៤នាក់ដំបូងរួមមាន ៖
១-ឈ្មោះ ឆៃ ហេង ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅសង្កាត់អូរឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
២-ឈ្មោះ ចាន់ រតនា ភេទប្រុស ជនជាតិខ្មែរ មុខរបរមិន ពិតប្រាកដ ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
៣-ឈ្មោះ អៀ គីមស្រ៊ន ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
៤-ឈ្មោះ ដេត បញ្ញា ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ក្នុងនោះ សម្ភារៈបាត់បង់៖ ម៉ូតូ០១គ្រឿងនិង វត្ថុតាងចាប់យក៖ ម៉ូតូចំនួន ០២គ្រឿង (របស់ជនសង្ស័យឈ្មោះ ចាន់ រតនា ០១គ្រឿង), ( របស់ជនសង្ស័យឈ្មោះ អៀ គីមស្រ៊ន០១គ្រឿង) ។
លុះនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៣និង៣០នាទីរសៀល កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ រួមជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់បន្ថែមទៀត នៅចំណុចត្រង់ចំណុចភូមិព្រែកតារ័ត្ន សង្កាត់ព្រែក តាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញរួមមាន ៖
១-ឈ្មោះ សុខ ពិសាលស័ក្ត ហៅ ស័ក្ត ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិខ្ទរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
២-ឈ្មោះ ចាន់ លីវ៉ូ ហៅ វូ ភេទប្រុស ទីលំនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដកហូតបាន ម៉ូតូ០១គ្រឿង។
ពេលនេះ ជនសង្ស័យ និងសម្ភារៈចាប់យកខាងលើ កំពុងឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕