រាជធានីផ្នំពេញ កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ និងប៉ុស្ដិ៍នគបាលរដ្ឋបាលពផ្សារថ្មី៣ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៣និង ៣៥នាទីរសៀល បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពីបទលួចទូរស័ព្ទដៃ និងសមគំនិតក្នុងអំពើលួច នៅចំណុចក្នុងគ្លីនិចខេមរា អគារលេខ១០ ផ្លូវ១១៧ ភូមិ៧ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លឹម មុយលី ភេទស្រី ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ចំណែកជនសង្ស័យចំនួន២នាក់ដែលឃាត់ខ្លួនបានរួមមាន៖
១- ឈ្មោះ ចាន់ នីនហៅពេជ្រ ភេទស្រី ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់នៅ ខេធីវី៧៨៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរ បគ្គលិកម៉ាស្សា។
២- ឈ្មោះ សុខ ភក្ដីហៅទី ភេទប្រុស ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់នៅ មិនពិតប្រាកដ មុខរបរ កម្មករសំណង់ (មានសារធាតុញៀន)។
ក្នុងនោះសមត្ថកិច្ច ដកហូតបាន វត្ថុតាងចាប់យក៖ ទូរស័ព្ទដៃ ចំនួន០៣គ្រឿង (ទូរស័ព្ទម៉ាក IPHONE 14PRU MAX ពណ៌ ស, ទូរស័ព្ទម៉ាកI PHONE 14PRU MAXពណ៌ ខ្មៅ, ទូរស័ព្ទម៉ាកIPHONE 11PRU MAXពណ៍ទឹកមាស។
លោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលខណ្ឌបឹងកេងកង ប្រាប់ឲ្យដឹងថានៅថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៧:៣០នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ ថាបានបាត់ទូរសពដៃចំនួន០៣គ្រឿង នៅក្នុងគ្លីនិចខេមរា អគារលេខ១០ ផ្លូវ១១៧ ភូមិ៧ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បន្ទាប់ពីទទួលបានពាក្យបណ្ដឹងសមត្ថកិច្ចធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យបានឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ នីន ហៅពេជ្រ បាននៅចំណុចផ្ទះជួលគ្មានលេខ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រោយពីឃាត់ខ្លួនជនសង្ស័ុយខាងលើ សមត្ថកិច្ចបន្តឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ ភក្ដី នៅចំណុចផ្លូវត្រសក់ផ្អែម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រួមនឹងវត្ថុតាងយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកង។
បច្ចុប្បន្នជនសង្ស័យទាំង២ រួមនិងវត្ថុតាង កំពុងឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕