ថាហើយថា គេចទៅណារួច! ក្រុមនារីជើងខ្លាំងដែលព្រួ..តគ្នាយកស្បែកជើង និងហ..ក់ធា.ក់វា..យ គេតែម្នាក់ឯង សមត្ថកិច្ចខណ្ឌសែនសុខ ឃាត់ខ្លួនបាន ២នាក់បញ្ជូនទៅតុលាការ!
សន្តិសុខសង្គម
763

រាជធានីភ្នំពេញ ៖ ទីបំផុត សមត្ថកិច្ចខណ្ឌសែនសុខ ដឹកនាំបញ្ជារថោយលោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ ក្រោយបទបញ្ជារបស់ ពីឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទអគ្គស្នងការរងនឹងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ លើករណីហិង្សា យុវតីមួយក្រុម ព្រួតគ្នា ហក់ធាក់ផង បោកសក់ផង ចាប់បោកផង ដោះស្បែកជើងវាយក្បាលផង ទៅលើនារីម្នាក់ តែម្នាក់ឯង នៅមុខក្លឹបមួយកន្លែង ឈានដល់ការឃាត់ខ្លួនបាន ២នាក់ ក្នុងចំណោមបក្ខពួក៥នាក់ យកមកសាកសួរ និង​បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ។

សូមបញ្ជាក់ថា ថាប្រុសទៅអ៊ីចឹងទៅហើយ ចុះនេះ ជាស្រីម៉េចក៏ដល់ថ្នាក់នឹង! នារីម្នាក់ ត្រូវបាននារី១ក្រុម ព្រួតវាយហក់ធាក់ បោចសក់ ដោះស្បែកជើងគប់និងវាយក្បាល យ៉ាងប្រសាចពេញផ្លូវ ទោះមានបុរសៗនៅទីនោះ ស្រែកឃាត់ និងចូលទៅឃាត់ ក៏មិនស្តាប់ គិតតែវាយយកៗ ដែលហេតុការណ៍​នេះ កើតឡើងនៅយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ត្រង់ចំណុចមុខក្លឹបហ្កោលឡាញ​ ផ្លូវ១៩៨៦សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ ។

ករណីនេះ បង្ហាញនូវកាយវិការ មិនល្អ គ្មានសីលធម៌ គ្មានសណ្តាប់ តាមផ្លូវសាធារណៈ ថាប្រុសៗទៅអ៊ីចឹងទៅហើយ ចុះនេះ ជាស្រីម៉េចក៏ដល់ថ្នាក់នឹង ធ្វើអីមានគិតដល់មុខមាត់ ឪពុកម្តាយបងប្អូនដែរទេ ដែលទង្វើនេះ មិនសមឲ្យយុវជន យុវតីផ្សេងទៀត យកគំរូតាមនោះទេ ព្រោះមិនល្អដល់សង្គម ៕


Telegram