ពុទ្ធោ! កូនទៅជាយ៉ាងណា!.. ឪពុកស្លា.....ប់យ៉ាងរន្ធត់ទាំងព្រឹកព្រលឹម ម្តាយវិញបា..ក់ជើង និងបា..ក់ដងកាំបិតទាំងសងខាងរបួ..សធ្ង..ន់ ខណៈរថយន្តរត់បាត់ ...
សន្តិសុខសង្គម
334

រាជធានីភ្នំពេញ ៖ ពិតជារន្ធត់ណាស់លោកអើយ តើកូនៗ ទៅជាយ៉ាងណា ខណៈ២នាក់ប្តីប្រពន្ធ ជិះម៉ូតូ ឌុបគ្នា ត្រូវបានម៉ូតូម៉ាក ហុងដាវេវ មួយគ្រឿងទៀតជិះមកទាក់ដៃចង្កូត បណ្តាលឲ្យដួលខ្ទាតចូលរថយន្តមួយគ្រឿងទៀត កិនស្លាប់ ឪពុក , ម្តាយវិញបា..ក់ជើងខាងស្តាំ និងបា..ក់ដងកាំបិតទាំងសងខាងរបួ..សធ្ង..ន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ រួចបន្តល្បឿនជិះរត់បាត់ ស្រមោល ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចខាងជើងសាលាអនុវិទ្យាល័យព្រៃវែង នៅលើផ្លូវបេតុងព្រៃស ស្ថិតនៅក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ ម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CC.8860 បើកបរដោយឈ្មោះ មួង ផុន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិស្រែគ្រួ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ស្លាប់នៅកន្លែងកើតហេតុ (ពាក់មួកសុវត្ថិភាព) ឌុបប្រពន្ធឈ្មោះ ស៊ីវ ធីនី ភេទស្រី អាយុ៤០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិស្រែគ្រួ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ (ពាក់មួកសុវត្តិភាព) បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ក៏មានម៉ូតូហុងដាវ៉េវ ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ព្រំ ស៊ុនរី ភេទស្រី អាយុ៤១ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិបឹងរ៉ៃខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តសា្វយរៀង( មិនបានពាក់មួកសុវត្ថិភាព) បើកបរពីកើតទៅលិច រួចបត់ស្តាំ ប៉ះដៃចង្កូតគ្នា បណ្តាលឲ្យដួលម៉ូតូទាំង២គ្រឿងទៅលើដងផ្លូវ តែអ្នកជិះម៉ូតូសង់ឌុបគ្នា​២នាក់ប្តីប្រពន្ធនោះ ប្តីបានដួលខ្ទាតចូលរថយន្តមួយគ្រឿងផ្សេងទៀត មិនចាំម៉ាកនិងស្លាកលេខ កំពុងបើកក្នុងទិសដៅបញ្ច្រាសទិសគ្នា កិនបុរសជាប្តីស្លាប់យ៉ាងរន្ធត់ ។ ចំណែកប្រពន្ធវិញ បា..ក់ជើងខាងស្តាំ និងបា..ក់ដងកាំបិតទាំងសងខាងរបួ..សធ្ង..ន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ ។ រីឯស្ត្រីអ្នកជិះម៉ូតូវ៉េវ របួសស្រាល ។ ដោយឡែករថយន្តវិញ បានបន្តល្បឿនគេចខ្លួនបាត់ស្រមោល ។

ករណីនេះ ក្នុងរបាយការណ៍សមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពី ភាគីម៉ូតូម៉ាក HONDA WAVE បើកបរខ្វះការប្រុងប្រយ័ត្ន ។ ពេលនេះវត្ថុតាងម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការវាស់វែង យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត និងប្រគល់សពឲ្យសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ


Telegram