ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន៦២នាក់ និងជាសះស្បើយ ២២នាក់
ព័ត៌មានជាតិ
231

ចេញផ្សាយ ថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២១

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនព័ត៌មានថា មានករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន៦២នាក់ និងមានអ្នកជាសះស្បើយ ២២នាក់។

គួរបញ្ជាក់ផងដែរថា ករណីវិជ្ជមានថ្មីនេះ មាន៦០នាក់ ជាប់ទាក់ទងនឹង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងពីរនាក់ទៀតជាកណីនាំចូល។

ដោយឡែកករណីជាសះស្បើយខាងលើនោះ មាន២១នាក់ ជាអ្នកជាប់ទាក់ទងនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងម្នាក់ទៀតជាអ្នកដំណើរចូលក្នុងប្រទេស។

តាមក្រសួងសុខាភិបាល រហូតមកដល់ពេលនេះ បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ១២២៥ករណី ក្នុងនោះអ្នកជំងឺ៦១៥នាក់ បានជាសះស្បើយ។

ជាមួយគ្នានោះ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងថ្មីកើនដល់ ៧១២នាក់ ក្នុងនោះមានអ្នកជាសះស្បើយ១៣១នាក់ផងដែរ។ ប្រភព ផេកក្រសួងព័ត៍មាន


Telegram