សមត្ថកិច្ចបង្ក្រាបក្មេងទំនើងដើរយប់ អាណាធិបតេយ្យតាមផ្លូវមាត់ទន្លេក្នុងក្រុងក្រចេះ បានចំនួន ២៦នាក់
ខេត្តក្រចេះ ៖ យោងតាមផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលក្រុងក្រចេះ ថ្មី បានឲ្យដឹងថា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០១ និង៥០នាទី រំលងអាធ្រាត កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលក្រចេះ និងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រគរ បានធ្វើការបង្ក្រាបសកម្មភាពក្មេងទំនើងដើរយប់ អាណាធិបតេយ្យតាមផ្លូវមាត់ទន្លេក្នុងក្រុងក្រចេះ ចំនួន ២៦នាក់ (ស្រី១២នាក់)។
សូមបញ្ជាក់ថា បន្ទាប់ពីធ្វើការអប់រំ ក្មេងៗទាំងនោះត្រូវបានប្រគល់ជូន ឪពុក ម្ដាយ អាណាព្យាបាលធានា យកទៅអប់រំបន្តនៅលំនៅដ្ឋានវិញ ៕