ទីបំផុតសមត្ថកិច្ចច្បាមបានអស់ហើយ! ជនសង្ស័យជាក្រុមចោរធា..ក់ប្ល...ន់ម៉ូតូវ័យក្មេ....ង ដែលរត់ពីខណ្ឌមានជ័យ ដល់ខេត្តកំពត មានទាំងអ្នកធ្វើសកម្មភាព និងអ្នកសមគំនិត!
សន្តិសុខសង្គម
236

រាជធានីភ្នំពេញ ៖ ទីបំផុតសមត្ថកិច្ចច្បាមបានអស់ហើយ ក្រុមជនសង្ស័យវ័យក្មេង ដែលជាក្រុមចោរ ធាក់ប្លន់យកម៉ូតូ បានជាបន្តបន្ទាប់ ដោយបំបូងឡើង ឃាត់ខ្លួនបាន ៥នាក់ ខណៈម៉ូតូជនសង្ស័យជិះទៅបុករថយន្តអ្នកដំណើរបណ្តាលឲ្យដួល នៅក្នុងខេត្តកំពត និងបន្តចាប់ខ្លួនបក្ខពួក ២នាក់ទៀត សរុបទាំងអស់៧នាក់ ។

ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការបញ្ជាណែនាំពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដឹកនាំកម្លាំងដោយ លោកវរសេនីយ៍ទោ បាន គឹមឡេង នាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ , លោកវរសេនីយ៍ឯក អេង សោភា ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធីភ្នំពេញ , លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងនគរបាលរាជធានីភ្នំពេញ រួមទាំងនគរបាលខណ្ឌមានជ័យ ដឹកនាំបញ្ជាដោយលោកវសេនីយ៍ឯក អ៊ុក ប៊ូនីន អធិការនគរបាលខណ្ឌមានជ័យ និងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពត ផងដែរ។

តាមរបាយការណ៍ពីសមត្ថកិច្ចដែលក្រុមការងារ TVFB ទទួលបាន បានឲ្យដឹងថា ករណី លួចមានស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ) នេះបានកើតឡើង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង៩យប់ ត្រង់ចំណុចភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីជនរងគ្រោះឈ្មោះ ផាន សុឆុន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅផ្ទះជួលភូមិទ្រា សង្កាត់ស្ទឹងមានជយ័ទី១ ខណ្ឌមានជ័យ ។

ដោយមានការចង្អុលណែនាំពីឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងការបញ្ជាដឹកនាំដោយលោកស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ព្រមទាំងមានការសម្របសម្រួលពីលោក សិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៤ល្ងាច ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានសហការជាកម្លាំងអធិការដ្នាននគរបាលខណ្ឌមានជ័យ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ ៖

១.ឈ្មោះ ជា ដារ៉ាវុធ ភេទប្រុស អាយុ ១៥ឆ្នាំ ទីលំនៅបច្ចុប្បន្ន: ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

២.ឈ្មោះ ចំរើន ករុណា ភេទប្រុស អាយិ ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន: ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

៣.ឈ្មោះ ហន វិសាល ភេទប្រុស អាយុ ១៥ឆ្នាំ ទីលំនៅបច្ចុប្បន្ន: ភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

៤.ចាន្នី ចាន់ណា ភេទប្រុស អាយុ ១៥ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិចំរើនផល ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

៥.ឈ្មោះ ឆាយ ម៉ានីន ភេទប្រុស ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន: ភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លុះនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួនបានចំនួន២នាក់បន្ថែមទៀត៖

១.ឈ្មោះ ម៉ម ណារ៉ាហ៊ុន ភេទប្រុស អាយុ ១៥ឆ្នំា

២.ឈ្មោះ រុណ ពន្លឺពេជ្រ ភេទប្រុស អាយុ ១៥ឆ្នាំ

សរុបក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនបានចំនួន៧នាក់ (ជនសង្សយ័ទាំង៧នាក់ ពុំមានសារធាតុញៀនទេ) និងដកហូតបាន

ម៉ូតូចំនួន៣គ្រឿងរួមមាន ៖ ម៉ាកC125 (ម៉ូតូធ្វើសកម្មភាព) , ម៉ាកប៊ីត (ជារបស់ជនរងគ្រោះ) និងម៉ូតូម៉ាកនិច ពណ៌សផ្លាកលេខ 1KI 4479 (ម៉ូតូធ្វើសកម្មភាព)។

ក្រោយការសាកសួរយកចម្លើយ ក្រុមជនសង្ស័យបានសារភាពថា ពួកខ្លួនទាំង៧នាក់ មានឈ្មោះ១- ចំរើនករុណា ២- ឆាយ ម៉ានីន ៣ -រុន ពន្លឺពេជ្រ ៤ -ម៉ម ណារ៉ាហ៊ុន ពិតជាបានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូខាងលើ) ពិតប្រាដកមែន។ ចំណែក៣នាក់ទៀតមានឈ្មោះ ១- ជា ដារ៉ាវុធ ២ -ហ៊ន រក្សា ហៅហន វិសាល ៣ -ចាន់នី ចាន់ណា សមគំនិតក្នុងអំពើលួចមានស្ថានទម្ងន់ទោស ពិតប្រាកដមែន។

ពេលនេះ ជនសង្សយ័ទាំង៧នាក់ រួមនិងវត្ថុតាង សមត្ថកិច្ចជំនាញ កំពុង់កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្ឋំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ អែល វិចិត្រ



Telegram