ខេត្ត កំពង់ចាម ៖ កាលពីថ្ងៃទី២៣ខែមេសាឆ្នាំ២០២១ វេលាម៉ោង១២និង ០០នាទីនៅចំណុចមុខវិទ្យាល័យហ៊ុនសែនព្រៃទទឹង ស្ថិតក្នុងភូមិព្រៃទទឹងឃុំជ្រៃវៀនស្រុកព្រៃឈរខេត្តកំពង់ចាមកម្លាំងជំនាញផែនការងារអន្តោប្រវេសន៍នៃអធិការដ្ឋាននគរបាលស្រុក ព្រៃឈរបានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន៥នាក់ ។
ជនជាតិចិនទាំង៥នាក់(មិនមានលិខិតឆ្លងដែន)រួមមានឈ្មោះដូចខាងក្រោម៖
កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរបានឃាត់ខ្លួនជនជាតិចិន៥នាក់
ខេត្តកំពង់ចាម៖ កាលពីថ្ងៃទី២៣ខែមេសាឆ្នាំ២០២១វេលាម៉ោង១២និង០០នាទីនៅចំណុចមុខវិទ្យាល័យហ៊ុនសែនព្រៃទទឹងស្ថិត ក្នុងភូមិព្រៃទទឹងឃុំជ្រៃវៀនស្រុកព្រៃឈរខេត្តកំពង់ចាមកម្លាំងជំនាញផែនការងារអន្តោប្រវេសន៍នៃអធិការដ្ឋាននគរបាលស្រុក ព្រៃឈរបានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន៥ នាក់ ។
ជនជាតិ ចិន ទាំង ៥ នាក់ ( មិន មាន លិខិតឆ្លងដែន ) រួម មានឈ្មោះ ដូច ខាងក្រោម ៖
1. ឈ្មោះ PANG SHENG WEN ភេទ ប្រុស ថ្ងៃខែ ឆ្នាំ កំណើត 14-12-1988 ( ចូល មក ប្រទេស កម្ពុជា ក្នុង ខែ 3 ឆ្នាំ 2018)
2. ឈ្មោះ GONG HAN RUI ភេទ ប្រុស ថ្ងៃខែ ឆ្នាំ កំណើត 28-07-1995
3. ឈ្មោះ PENG CHAO ភេទ ប្រុស ថ្ងៃខែ ឆ្នាំ កំណើត 8-9-1995
4. ឈ្មោះ YONG SHEAG FOOG ភេទ ប្រុស ថ្ងៃខែ ឆ្នាំ កំណើត 15-12-1995
5. ឈ្មោះ WANG DANG ភេទ ប្រុស ថ្ងៃខែ ឆ្នាំ កំណើត 14-07-1997 ។
តាមរបាយការណ៍បានឲ្យដឹងថាជនជាតិចិនទាំង៥នាក់បានធ្វើដំណើរមកពីរាជធានីភ្នំពេញ តាមរយ: រថយន្ត តាក់ស៊ី ( មិន ស្គាល់ស្លាកលេខនិងពណ៌រថយន្ត)ដែលរថយន្តនោះមិត្តភក្កិជាជនជាតិចិនដូចគ្នារស់នៅខេត្តកំពង់ចាម( មិនស្គាល់ឈ្មោះ ) ជា អ្នករៀបចំឱ្យធ្វើដំណើរចេញពីភ្នំពេញវេលាម៉ោងប្រហែល ១:០០ នាទីអាធ្រាតថ្ងៃ 23-04-2021ហើយមកដល់ចុះនៅស្តុបផ្សារ ព្រៃទទឹងនៅវេលាម៉ោង09:00នាទីនិងដើររកទិញចំណីហូប។បន្ទាប់មកក៏ទាក់ទងមិត្តភក្ដិមិនបានរួចពួកអ្នកទាំង៥នាក់ខាងលើ បានមកសម្រាកនៅវិទ្យាល័យហ៊ុនសែនព្រៃទទឹងតែម្ដង ។
គោលបំណងដើម្បីមកលេងមិត្តភក្ដិដែលជាជនជាតិចិនដូចគ្នារស់នៅខេត្តកំពង់ចាម ។
ករណីនេះស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាមបានសហការជាមួយ មន្ទីរ សុខាភិបាល ខេត្តកំពង់ចាម ដោយ បាន ចាត់ លោកគ្រូពេទ្យជំនាញរៀបចំនិងបញ្ជូនជនជាតិចិនទាំង៥នាក់ខាងលើទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កខេត្តកំពង់ចាម ៕ប្រភពផេកអគ្គស្នងការនគរបាលជាតិ