ក្មេងទំនើងកំពង់ស្ពឺ បង្ហោះម៉ូតូលើផ្លូវជាតិលេខ៤ ថតបង្ហោះអួតគេគិតថាអញឡូយ មានអីសមត្ថកិច្ចចាប់ជាប់ បានម៉ូតសក់ថ្មីជាប់ក្បាល!
សន្តិសុខសង្គម
125

ខេត្តកំពង់ស្ពឺ​៖ ក្មេងទំនើងកំពង់ស្ពឺ បង្ហោះម៉ូតូលើផ្លូវជាតិលេខ៤ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយទទួលបានព័ត៌មានតាមបណ្ដាញសង្គម

ហ្វេសប៊ុក​ លោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ បានបញ្ជាឲ្យជំនាញធ្វើការស្រាវជ្រាវរហូតដឹងនិងស្គាល់អត្ដសញ្ញាណ

ក្រុមក្មេងទំនើងបង្ហោះម៉ូតូ​ ខាងលើ​។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។

ជាក់ស្ដែងដោយបានកិច្ច​ស​ហការពីកម្លាំងនគរបាលមូលដ្ឋានស្រុកសំរោងទង​ ប៉ុស្ដិ៍នគរបាលរដ្ឋបាល​ ជំនាញព្រហ្មទណ្ឌកំរិតស្រា​ល​ នៃស្នងការដ្ឋាននគរបាលខេត្ដបានធ្វើការនាំក្រុមក្មេងទំនើងរួមជាមួយម៉ូតូយកមកធ្វើការសាកសួរ​ ។

ជាលទ្ធផល​ ក្រុមក្មេងដែលសមត្ថកិច្ចនគរបាលឃាត់មា​នចំនួន​ ០៤នាក់​ ,​ ម៉ូតូចំនួន​ ០២គ្រឿង​ ជាមធ្យោបា​យប្រព្រឹត្ដកាលពីថៃ្ងទី​ ១២​ កញ្ញា​ ២០២៣​ បន្ទាប់ពីមិន​បានចូលសាលា​ នៅតាមបណ្ដោយផ្លូវជាតិលេខ​ ៤​ ក្នុងទិសដៅពី​លិចទៅទិសខាង​កើត​ (ទីរួមខេត្ដ ​ស្រុក​សំរោងទង​)​ ។

ក្រោយការសាកសួរ​ បានឆ្លើយទទួលស្គាល់ថាពិត​ជា​បានធ្វើ​ការ​បង្ហោះ​ម៉ូតូ​ និងថតរូប​វីដេអូ​ បង្ហោះ​តាមប​ណ្ដាញសង្គម​ ហ្វេសប៊ុក​ ចែករំលែក​ជាសាធារណៈ​ ដោយចង់បង្អួតដល់អ្នកដទៃថាខ្លួនអស្ចារ្យ​ ។

បច្ចុប្បន្ន​ក្រុមក្មេងទំនើងត្រូវបានធ្វើកិច្ចសន្យានិងអ​ញ្ជើញមាតាបិតា​ មកទទួល​ដឹងឮបញ្ឍប់សកម្មភាព​ដូចខាងលើ​ ក្នុងករណី​មិនរាងចាល​ សមត្ថកិច្ច​និងអនុវត្ដ​ផ្លូវច្បាប់​៕


Telegram