រាជធានីភ្នំពេញ ៖ យោងតាមការបង្ហោះរបស់អាខោនហ្វេសប៊ុកឈ្មោះ Houy Chenn បានសរសេរទាំងស្រុងថា « ពួកក្មេងទំនើងរៀនថ្នាក់ទី៧ នៅសាលាវិទ្យាល័យបាក់ទូក ប៉ុន្មានអ្នកក្នុងរូបថតនឹងបានវៃព្រួតប្អូនខ្ញុំ៧-៨នាក់ ហើយថតវីដេអូ ថតរូបចឹងៗផុសរូបទៀត ហើយគម្រាមគ្នា(តែចូលរៀនវាឃើញវាវ៉ៃ) រឿង១ខែហើយគ្នាខ្លាចគ្នាអត់ហ៊ានប្រាប់អ្នកផ្ទះទេ រហូតដល់ថ្ងៃនេះម៉ាក់គាត់ឆែកទូរស័ព្ទបានឃើញគាត់Saveទុកក្នុងទូរស័ព្ទ ដោយសារការគម្រាម គាត់សុខចិត្ដអត់ចូលសាលាជិត១ខែ រហូតដល់គ្រូCall មកប្រាប់ម៉ាក់ប៉ាខ្ញុំ ហើយក្នុងវីដេអូនឹងពួកក្មេងទំនើងប៉ុន្មានអ្នកនឹងបានបបួលប្អូនខ្ញុំឱ្យឡើងទៅអគារស្ងាត់ដើម្បីព្រួតគ្នាវ៉ៃ ឥឡូវគ្នាមានសម្ពាធណាស់ ខ្លាចរហូតចង់កើតជំងឺបាក់ទឹកចិត្ដហើយ អត់ហ៊ានចូលរៀនទេ បងប្អូនមើលរូបនឹងវីដេអូនឹងហើយជួយគិតមើលថាក្រុមក្មេងទំនើងនឹងសាហាវពិនណា ជួយគ្នាShareឱ្យគ្រួសារគាត់បានឃើញផង (ប្អូនគេប្អូនយើង) និងបានMention ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផងដែរ ។
ក្រោយមានករណីនេះកើតឡើង នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ២០២៣នេះ គេឃើញក្រុមគ្រួសាច់ញាតិ និងសមីខ្លួនទាំងសងខាង ត្រូវជុំគ្នានៅប៉ុស្តិ៍រដ្ឋបាលសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដើម្បីសមត្ថកិច្ចធ្វើការសាកសួរ ជុំវិញករណីខាងលើ ។
ជុំវិញករណីនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ TVFB ឲ្យដឹងថា ៖ (ដាក់សំឡេង)