នគរបាលខណ្ឌដង្កោ បង្ក្រាបបានជនសង្ស័យម្នាក់ ករណីវ៉ៃប្លន់យកទូរសព្ទដៃ និង កាបូបស្ពាយ ពីនារីម្នាក់នៅផ្លូវ៦០ម៉ែត្រ!!!
សន្តិសុខសង្គម
265

រាជធានីភ្នំពេញ៖ នគរបាលខណ្ឌដង្កោបង្ក្រាបបានជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោសដោយការប្រើអំពើហិង្សា (វ៉ៃប្លន់យកទូរស័ព្ទដៃនិងកាបូបស្ពាយ) កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២០និង០០នាទី ត្រង់ចំណុចមាត់បឹងជើងឯក ផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិស្រុកចេក សង្កាត់ ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ សមត្ថកិច្ចជំនាញ ប៉ុស្តិ៍រដ្ឋបាល និង អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការបង្រ្កាបជាក់ស្តែង ពាក់ព័ន្ធនឹងករណី៖ អំពើលួចមានស្ថានទម្ងន់ទោសដោយការប្រើអំពើហិង្សា (វ៉ៃប្លន់យកទូរស័ព្ទដៃនិងកាបូបស្ពាយ) កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២០និង០០នាទី ត្រង់ចំណុចមាត់បឹងជើងឯក ផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិស្រុកចេក សង្កាត់ ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យឈ្មោះ ជេត ភាព ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅ ភូមិកណ្តឹង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ។ (ឃាត់ខ្លួនមានសារធាតុញៀន) ។

វត្ថុតាងដកហូត៖

១-ម៉ូតូ០១គ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខតាកែវ 1X-8520 លេខតួ និងលេខម៉ាស៊ីន 5915996

២-ទូរស័ព្ទដៃម៉ាក OPPO ពណ៌ខៀវចំនួន ០១គ្រឿង

៣-កាបូបលុយ ពណ៌ខ្មៅ ចំនួន០១ (របស់ជនសង្ស័យ)

៤-ទូរស័ព្ទដៃម៉ាក HAUWEI ពណ៌ទឹកមាស ចំនួន០១ គ្រឿង

៥-កាបូបស្ពាយចំហៀង ពណ៌លឿង ចំនួន០១ (របស់ជនរងគ្រោះ) ។

បច្ចុប្បន្នជនសង្ស័យខាងលើ អធិការដ្ឋាននគរបាលខណ្ឌដង្កោ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។ អែល មេសា


Telegram