បុរសម្នាក់ បើករម៉កទៅបុ...កពីក្រោយរថយន្តមិនចាំម៉ាក ស្លា...ប់យ៉ាង..រ....ន្ធ..ត់
សន្តិសុខសង្គម
425

រាជធានីភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូសណ្តោងរម៉ក និង រថយន្ត បណ្តាលឲ្យបុរសជាអ្នកបើករម៉ក ស្លាប់យ៉ាងរន្ធត់ នៅទីតាំងកើតហេតុ ចំណែករថយន្តវិញ បន្តល្បឿនបើកគេចខ្លួនបាត់ស្រមោល ។

ហេតុកាណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង ៤៥នាទី ទៀបភ្លឺ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ចំណុចមុខបង្គោលភ្លើងP464.307 លើផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង រវាងម៉ូតូសណ្តោងរម៉កម៉ាកយ៉ាម៉ាហា ស៊ីរុស ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ដង យឹងកាន់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិ វៀតណាម មុខរបរកម្មករ  ស្នាក់នៅផ្ទះភូមិស្តៅកន្លែង  ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច តែម្នាក់ឯង លុះដល់ត្រង់ចំណុចកើតហេតុខាងលើ បានបុករថយន្តពីក្រោយ មិនស្គាល់ម៉ាក និងស្លាកលេខ  ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ស្របទិសគ្នាទិសដៅពីកើតទៅលិច បណ្តាលឲ្យអ្នកបើករម៉កស្លាប់យ៉ាងរន្ធត់ រួចអ្នកបើករថយន្តបានបើករត់គេចចេញពីកន្លែងកើតហេតុបាត់ ។

ពេលនេះ ម៉ូតូសណ្តោងរម៉ក០១គ្រឿងខាងលើ ត្រូវបានប្រគល់ទៅក្រុមគ្រួសារយកទៅប្រើប្រាស់វិញ ។

ផ្អែកតាមច្បាប់ចរាចរណ៍ផ្លូវគោក ការវាស់វែងពិនិត្យកន្លែងកើតហេតុយើងសន្និដ្ឋានបានថា អ្នកបើកបរម៉ូតូសណ្តោងរម៉ក បើកបរលឿន ខ្វះការប្រុងប្រយ័ត្ន ៕ អែល វិចិត្រ


Telegram