ម៉ូតូត្រឹមត្រូវមិនចេះជិះនោះទេ កែច្នៃលាន់តម្លង់គេឯងពេញភូមិ ពេញស្រុក ត្រូវសមត្ថកិច្ចមួលហ្គែម៉ូតូឲ្យស្តាប់ម្តង តើពិរោះអត់ និងអប់រំឲ្យបញ្ឈប់ទង្វើនេះបន្តទៀត!
ខេត្តកំពត ៖ ម៉ូតូត្រឹមត្រូវមិនចេះជិះនោះទេ កែច្នៃដាក់បំពង់ស៊ីម៉ាំងប្រែន ខុសលក្ខណៈបច្ចេកទេស លាន់តម្លង់គេឯងពេញភូមិ ពេញស្រុក គិតថាខ្លួនឯងឡូយ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត ឃាត់បានយកមកធ្វើការអប់រំ និងមួលហ្គែម៉ូតូឲ្យស្តាប់ តើពិរោះអត់ ។
យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពត បានបង្ហោះនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា « សួរថាកែឆ្នៃបំពង់ស៊ឺមាំងថ្លង់ដែរទេ ! គាត់ថាថ្លង់ បើអញ្ចឹងឈប់កែឆ្នៃអោយខុសលក្ខណៈបច្ចេកទេសនិងបង្កការរំខានដល់អ្នកដ៏ទៃទៀត ហើយយកបំពង់ស៊ីមាំងមកប្តូរចេញវិញ ទើបអនុញ្ញាតិអោយយកម៉ូតូត្រលប់ទៅវិញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ » ៕