បន្ទាយមានជ័យ៖ក្រោយបិតខ្ទប់មិនអោយចេញចូលអាជ្ញាធររៀបចំផ្សារលក់ជូននិងកន្លែងដោះស្រាយជិវិភាពអ្នករស់នៅចំណុចក្រហមនៅថ្ងៃទី២៥ខែមេសា ឆ្នាំ២០២១នៅក្រុងប៉ោយប៉ែត។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ក្រោយបិតខ្ទប់ការចេញចូលចំណុចក្រហមក្រោយរកឃើញអ្នកវិជ្ជមានកូវីដ១៩ក្នុងភូមិសាស្គ្រក្រុងប៉ោយប៉ែត ជាការដោះស្រាយបន្ទាន់នៅជីវិភាពការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋរដ្ឋបាលខេត្តបន្ទាយមានជ័យនិងមន្ទីជំនាញសហការជាមួយរដ្ឋបាលក្រុងប៉ោយប៉ែតរៀបផ្សារក្នុងចំណុចក្រហមរឺកន្លែងបិតខ្ទប់សម្រាប់លក់ដូរជូនប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា៖ផ្សារដែលរៀបជូនសម្រាប់លក់ដូរដោយសុវត្ថិភាពខ្ពស់ជូនបងប្អូនប្រជាពលរដ្ឋនៅទីតាំងចំណុចផ្សារប៉ោយប៉ែតថ្មី (ផ្សារអគ្គ) និងមានរថយន្តដឹកចែកជូនដល់ទីតាំង ហើយទំនិញដែលលក់ដូរជូនក្នុងទាបជាងទីផ្សារដូចទំនិញមាន៖ មី១កេសតំលៃ២០.០០០រៀល ត្រីខ១យួរតំលៃ១៩.០០០រៀល ពងទា១បន្ទៈតំលៃ១៣.០០០រៀល អង្ករម៉ាលីស១ការ៉ុងតំលៃ១២០.០០០រៀល។
លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ជាការណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសកូវីដ១៩ ដើម្បីពង្រឹងការលក់ដូរក្នុងទីផ្សារមិនអោយអាជីវករឡើងថ្លៃរាល់ទំនិញលក់ដូរក្នុងទីផ្សារអភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុ រាត្រី បានអោយដឹកនាំមន្ត្រីជំនាញចុះពិនិត្យនិងណែនាំដល់អាជីវករតាមទីផ្សារក្នុងក្រុងប៉ោយប៉ែត មិនអោយលក់ទំនិញឡើងថ្លៃដែលឈ្លាតឱកាសឡើយបើរកឃើញនិងមានវិធានការតាមច្បាប់៕ដោយ៖ចិន្ត្រា