ខេត្តកណ្តាល ៖ ដោយអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល
នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១២និង៣១នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដំណាក់អំពិល នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្ដាល បានចុះល្បាតក្នុងភូមិសាស្រ្ដ លុះដល់ចំណុច ផ្លូវជាតិលេខ៥១ ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល បានប្រទះឃើញក្មេងទំនើងស្រី២នាក់ កំពុងជិះម៉ូតូជ្រែពេញផ្លូវ ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកទាំង២ រួមមាន ៖
១-ឈ្មោះ អុជ ចាន់ថេត ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ស្នាក់នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (អ្នកបើកម៉ូតូ)
២-ឈ្មោះ ជ័យ លីនដា ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (អ្នកអង្គុយពីក្រោយ)។
ក្នុងនោះ វត្ថុតាងរួមមាន ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ឆ្នាំផលិត២០១៩ ពាក់ស្លាកលេខ កំពង់ស្ពឺ 1N-1970។
សមត្ថកិច្ច បាននាំយកក្មេងទំនើងទាំង២នាក់ មកប៉ុស្តិ៍នគរបាលរដ្ឋបាលដំណាក់អំពិល ដើម្បីធ្វើកិច្ចសន្យាណែនាំអប់រំ និងឲ្យអាណាព្យាបាល ក្មេងទាំង២នាក់ មកធានាយកកូនទៅអប់រំបន្ត ៕