រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត Ford SUPER DUTY F550 ស៊េរីទំនើប មួយគ្រឿង បួងចង្កូតបត់ទៅបុករថយន្ត ALPHARD និងរថយន្តសាំយ៉ុង ទាំងកម្រោល ហើយបន្ដបើកឡើងឃឿន បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ នាវេលាម៉ោង១១យប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើត គេបានឃើញបុរសម្នាក់បើករថយន្ត Ford SUPER DUTY F550 ស៊េរីទំនើប មួយគ្រឿង បើកតាមបណ្ដោយផ្លូវ ភ្លោះមុខពេទ្យអង្គ ឌួង ក្នុងទិសដៅពីជើងទៅត្បូង បួងចង្កូតបត់ទៅបុករថយន្ត ALPHARD និងរថយន្តសាំយ៉ុង ទាំងកម្រោល ហើយបន្ដបើកឡើងឃឿនបណ្ដាល ឲ្យរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកដល់ ដោយភាគីខាងរថយន្ត Ford SUPER DUTY F550 យល់ព្រមសងសំណងថ្លៃជួសជុលឲ្យទៅខាងរថយន្ត២គ្រឿងទៀត ដើម្បីបញ្ចប់រឿង ៕ Mrr Ka