នគរបាលរដ្ឋបាលច្បារអំពៅ១ ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីផឹកស៊ីបង្កជាអំពើហិង្សា
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីផឹកស៊ីបង្កជាអំពើហិង្សា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ១ ឃាត់ខ្លួនប្រព្រឹត្តល្មើសនៅមុខផ្ទះជួល ផ្លូវ៦៣១ ភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ ហេង ជីវីង ភេទ ប្រុស ជនជាតិ វៀតណាម មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិដើមម៉ាកក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។
ចំណែក ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងហា ភេទ ប្រុស ជនជាតិ វៀតណាម មុខរបរ ជាងឈើ ស្នាក់នៅ ភូមិដើមម៉ាកក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ (មានសារធាតុញៀន)។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ១ ដើម្បីចាត់ការតាមនីតិវិធី៕