នគរបាលរដ្ឋបាលចតុមុខ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្រោយពីធ្វើសកម្មភាពប៉ុនប៉ងលួចម៉ូតូ
សន្តិសុខសង្គម
141

រាជធានីភ្នំពេញ ​៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្រោយពីធ្វើសកម្មភាពប៉ុនប៉ងលួចម៉ូតូ នៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ចំណុចក្បែរស្ពាននាគកោះពេជ្រ សង្កាត់ចតុមុខ ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ដែលឃាត់ខ្លួនបាន រួមមាន ៖

១- ឈ្មោះ ហ៊ូវ ឬទ្ធី ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

២- ឈ្មោះ ហៀង វិសាល ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៦ សង្កាត់ទន្លេបាសាក ខណ្ឌចំការមន។

៣- ឈ្មោះ ថេន រដ្ឋា ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ។

ក្នុងនោះ វត្ថុតាងដកហូត៖ ម៉ូតូម៉ាកSMASH.V ១១៥Fi ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ១CG-៣៦២៨ (ដកហូតពីឈ្មោះ ហ៊ូវ ឬទ្ធី ), សោរ អក្សរJ លេខ៨ ចំនួន០១ដើម នឹងដែក សម្រាប់ កាច់កម៉ូតូចំនួន០១ដើម (ដកហូតពីឈ្មោះ ហ៊ូវ ឬទ្ធី )។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕


Telegram