ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅវេលាម៉ោង ២រសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចសួនច្បារ ខាងក្រោយសាលសន្និសិទចតុមុខ ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ការឃាត់ខ្លួននេះ ធ្វើឡើងក្រោយទទួលបានបណ្តឹងពីជនរងគ្រោះភ្លាម កម្លាំងជំនាញខណ្ឌប៉ុស្តិ៍ បានចុះការស្រាវជ្រាវឈានដល់បើកការបង្រ្កាបឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ នៅចំណុចកន្លែងផ្ញើរម៉ូតូក្នុងផ្សារច្បារអំពៅ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួនរួមមាន ៖
១- ឈ្មោះ ប៊ិន ឌីណាំង ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។
២- ឈ្មោះ ប៊ិន ប្រុសមឺន ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។
ក្នុងនោះសមត្ថកិច្ចធ្វើការដកហូត វត្ថុតាងរួមមាន ៖ ម៉ូតូម៉ាកសង់សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ កំពង់ធំ1M3860 ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕