នាំបក្ខពួក មកប៉ុនប៉ងលួចសម្ភារៈក្នុងផ្ទះ មន្ត្រីក្រសួងវប្បធម៌ មិនសម្រេច សមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនទី២ឃាត់ខ្លួនបានម្នាក់ ៣នាក់ទៀតរត់បាត់
សន្តិសុខសង្គម
154

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកទាំងអស់ ៤នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនទី២ ឃាត់ខ្លួន ករណីប៉ុនប៉ងលួច កាលពីវេលាម៉ោង ២ និង ៥ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចមុខផ្ទះលេខ ៤២១ ផ្លូវ៨៩បេតេ ភូមិត្នោតជ្រុំសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ រួមមាន ៖

ទី១ ឈ្មោះ  ចន សាន ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិបាគូ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ( ឃាត់ខ្លួន ) មានផ្ទុកសារធាតុញៀន. ។

ទី២ ឈ្មោះ ម៉ៅ   ភេទប្រុស អាយុប្រហែល ៣៧ ឆ្នាំ  មុរបរមិនពិតប្រាកដ  មានទីលំនៅ ម្ដុំ ស្ថានីយ៏បូមទឹក ៣៧១ ( គេចខ្លួន )

ទី៣ ឈ្មោះ រី  ភេទ ប្រុសអាយុ ប្រហែល ២៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ្ឋ ស្នាក់នៅមិនពិតប្រាកដ្ឋ  ( គេចខ្លួន )

ទី៤ ឈ្មោះ តូ  ភេទប្រុស អាយុ ប្រហែល ២៦ ឆ្នាំ  មុខរបរមិនពិត ប្រាកដ្ឋ  ស្នាក់នៅ មិនពិតប្រាកដ្ឋ  ( គេចខ្លួន )

ចំណែកជនរងគ្រោះ ឈ្មោះ  ឃ្លាំង ឆៃទៀត ភេទប្រុស អាយុ ៤៣ ឆ្នាំ មុខរបរ  មន្ត្រីក្រសួងវប្បធម៌ ស្នាក់ផ្ទះ លេខ ៤២១ ផ្លូវ ៨៩ បេតេ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ។

សម្ភារៈបន្សល់ទុករួមមាន ៖ កន្ត្រៃកាត់ដែកចំនួន០១ , ដង្កាប់ ចំនួន ០១,ឋ ទួឡឺវីស ចំនួន ០១ , ជំពាមកៅស៊ូ ធ្វើអំពីដងដែក ចំនួន ០១ និងម៉ូតូចាស់ ចំនួន០២គ្រឿង មួយគ្រឿងម៉ាក សង់ការេ ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1A-1920   និងមួយគ្រឿងទៀតម៉ាក HONDA wave ពណ៌ក្រហម ពាក់ស្លាកលេខ 1AA-7200 ។

មុនពេលកើតហេតុ កាលពីវេលាម៉ោង ០១និង ៤៩នាទី ថ្ងៃទី ១៩ខែ កញ្ញា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី២ បានដើរល្បាតក្នុងភូមិសាស្រ្តមកដល់ចំណុចផ្លូវ ៨៩បេតេ មុខផ្ទះលេខ៤២១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ក៏បានឃើញជនសង្ស័យចំនួន០៤ នាក់ កំពុងធ្វើសកម្មភាពឡើងលើរបងផ្ទះ ភ្លាមនោះជនសង្ស័យចំនួន៣នាក់បានធ្វើសកម្មភាពរត់គេចខ្លួនបាត់។ ចំណែកជនសង្ស័យម្នាក់ឈ្មោះ ចន សាន ភេទប្រុស អាយុ៣៨ឆ្នាំ កំពុងអង្គុយលើបង្គោលរបងផ្ទះ ភ្លាមនោះកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី២ ក៏បានឃាត់ជនសង្ស័យឈ្មោះ ចន សាន មកស្នាក់ការប៉ុស្តិ៍តែម្តង។

ពេលនេះជនសង្ស័យខាងលើ កំពុង ឃាត់ខ្លួនបណ្តុះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី២ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕ អែល វិចិត្រ


Telegram