ខេត្តពោធិ៍សាត់៖ ជនសង្ស័យចំនួន ៦នាក់ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ធ្វើការចាប់ឃាត់ខ្លួននៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ពាក់ព័ន្ធករណី រំលោភសេពសន្ថវៈ ទៅលើក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ កាលពីវេលាម៉ោង ៤និង ៤៥នាទីរសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ។ នេះបើយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបចាប់ឃាត់ខ្លួននេះ ធ្វើឡើងតាមពាក្យបណ្តឹង របស់ម្តាយក្មេងស្រីរងគ្រោះ ដែលមានអាយុ៣៣ឆ្នាំ ខណៈកូនស្រីរបស់គាត់ មានអាយុ១៤ឆ្នាំ រស់នៅក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះរួមមាន ៖
ទី១.ឈ្មោះ ខវ បញរព ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិព្រងិល ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ទី២.ឈ្មោះ ជ សធ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិព្រៃខ្លុង ភូមិរកាត ស្រុកភ្នំក្រវា ខេត្តពោធិ៍សាត់។
ទី៣.ឈ្មោះ ណន សណ ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិអូរ ឃុំ ព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ទី៤.ឈ្មោះ ហង បណ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ទី៥.ឈ្មោះ ទញ ចនតរជ ភេទប្រុស អាយុ ១៥ ឆ្នាំ រស់នៅភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
ទី៦.ឈ្មោះ ជ ជម ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ពេលនេះ ជនសង្ស័យទាំង៦នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅតុលាការ៕