នោះ! ករណីក្រុមស្រីជើងខ្លាំង ដែលវា....យទា..ត់ធា...ក់លើនារីម្នាក់ រហូតលេ..ចនោ....មក្នុងបន្ទប់ ឯកឧត្តម ជួន ណារិន្ទ បញ្ជាកម្លាំងជំនាញស្រាវជ្រាវជាបន្ទាន់ ចាត់ការតាមច្បាប់ ដោយគ្មានការលើកលែង!
រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនសាធារណៈជនឲ្យដឹងថា៖ ករណីហិង្សារវាងស្រ្តីមួយក្រុម វាយទាត់ធាក់ទៅលើស្រ្តីម្នាក់ទៀត ដែលកំពុងដេកដួលក្នុងបន្ទប់ ក្រោយពីបានឃើញព័ត៌មាននេះភ្លាមឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាកម្លាំងជំនាញស្រាវជ្រាវជាបន្ទាន់ ដើម្បីមានវិធានការតាមផ្លូវច្បាប់។
ជាមួយនោះក៏អំពាវនាវប្រជាពលរដ្ឋជួយសហការផ្តល់ព័ត៌មានជូនសមត្ថកិច្ច ដើម្បីស្វែងរកទីតាំងដែលមានអំពើហិង្សានោះ។
ឯកឧត្តមស្នងការបានបញ្ជាក់ច្បាស់ថាករណីនេះដោយមិនអាចលើកលែងបានទេ៕