ខេត្តបន្ទាយមានជ័យ៖ អគ្គិភ័យឆេះផ្ទះបងប្អូនប្រជាពលរដ្ឋមួយកន្លែង យ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិគំរូ ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ នេះបើយោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះកើតហេតុ មានឈ្មោះ ព្រិល អើយ ភេទ ស្រី អាយុ ៦១ ឆ្នាំ ។
ក្រោយពីទទួលបានពត៌មានភ្លាម កម្លាំងជំនាញនិងប៉ុស្តិ៍រដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកថ្មពួកចំនួន២៥នាក់ ដឹកនាំដោយ លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការ រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋានចំនួន០១គ្រឿង បានចុះជួយពន្លត់និងសង្គ្រោះ ជញ្ជូនសម្ភារៈគ្រប់គ្រងបានរលត់១០០% ប្រើប្រាស់ទឹកអស់ចំនួន១០រថយន្ត ។
ក្នុងនោះបានឆាបឆេះ ផ្ទះទំហំ ៧x៩ ម៉ែត្រ ឈើលើថ្មក្រោម ប្រក់ក្បឿង, ផ្ទះផ្នែកខាងលើខូចខាតទាំងស្រុង, ប្រាក់បាតចំនួន ៧០០០ បាត, ប្លងដីចំនួន ០៣ ប្លង់, គ្រែដេកចំនួន ០១, ខោអាវមុងភួយ ។
ចំណែកមូលហេតុបណ្តាលមកពី ឆ្លងចរន្តអគ្គីសនី ៕