ខេត្តព្រៃវែង៖ ក្មេ.ង.ស្រី ២នាក់ បានឆាតបបួលគ្នាបើកឆាក.ប្រ.យុទ្ធ.ជាច្រើនលើក ត្រូវបានកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងព្រៃវែង ចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានដល់នាំខ្លួនក្រុម.ក្មេ.ង.ៗ.ទាំងនោះ មកអប់រំ ធ្វើកិច្ចសន្យា ក្រោយបែកធ្លាយវីដេអូ.វា.យ.ប្រ.តា.យ.ប្រ.តប់.គ្នាយ៉ាងចាស់ដៃ តាមបណ្ដាញសង្គម ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តព្រៃវេង ។
គួរបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានថា មានករណីក្មេ.ង.ៗ.ស្រីៗ.វា.យ.គ្នាខាងលើ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានដាក់បទបញ្ជាដល់វរសេនីយ៍ឯក អ៊ិត ហាន ស្នងការរង ដឹកនាំកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋានគរបាលក្រុងព្រៃវែង បានចុះស្រាវជ្រាវស៊ើបអង្កេតករណីនេះ រហូតឈានដល់កំណត់មុខសញ្ញា ធ្វើការនាំខ្លួនក្រុម.ក្មេ.ង.ៗ.ស្រីៗខាងលើ នៅថ្ងៃខែឆ្នាំដដែរ មកស្នងការដ្ឋានគរបាលខេត្តព្រៃវែង ដើម្បីធ្វើការសាកសួរបំភ្លឺ និងអប់រំណែនាំ ធ្វើកិច្ចសន្យា រួចអញ្ជើញអាណាព្យាបាល ឪពុកម្ដាយ មកធ្វើការធានា ទើបអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ៕