ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួកចំនួន៣នាក់ ខណៈលួចកាបូបស្ពាយ និងទូរស័ព្ទដៃ របស់គេនៅសួនច្បារមាត់ទន្លេ
សន្តិសុខសង្គម
92

រាជធានីភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួកចំនួន០៣នាក់ ពាក់ព័ន្ធករណីលួច (កាបូបស្ពាយ និងទូរស័ព្ទដៃ) កាលពីវេលាម៉ោង ១២និង ៣០នាទី រំលងអាធ្រាត ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចសួនច្បារមាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យឈ្មោះ ចិត សារី ហៅរ៉ូ ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ។

ក្នុងនោះ វត្ថុតាងចាប់យក៖ កាបូបស្ពាយ ពណ៌ខ្មៅ និង ទូរសព្ទម៉ាក samsung s21។

ពេលនេះ ជនសង្ស័យ​ កំពុងឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋផ្សារកណ្តាលទី១ បណ្ដោះអាសន្ន ដើម្បីកសាងសំណុំ​រឿងចាត់ការបន្តតាមនីតិវីធីច្បាប់៕


Telegram