ខេត្តបន្ទាយមានជ័យ ៖ មានករណីដេញកាប់មនុស្សមិនបាន ទៅកាប់ផ្ទះ (ធ្វើអោយខូចខាតដោយចេតនា) ត្រូវបានសមត្ថកិច្ចក្រុងសេរីសោភ័ណ ឃាត់ខ្លួនបាន ។ នេះបើយោងតាមផេក អធិការដ្ឋាននគរបាល ក្រុងសិរីសោភ័ណ ។
សូមបញ្ជាក់ថា នៅថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង១០យប់ មានក្មេងទំនើងមួយក្រុមមានគ្នា៤ នាក់ បានធ្វើសកម្មភាពតាមដេញកាប់ទៅលើក្មេងមួយក្រុមទៀត មានគ្នា២នាក់តែមិនបានសម្រេច ហើយបន្តទៅកាប់ទ្វារផ្ទះជនរងគ្រោះ ដែលស្ថិតភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាមានជ័យ។
លុះនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣ ភាគីជាម្ចាស់ បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាន។
ក្រោយទទួលពាក្យបណ្តឹង កម្លាំងជំនាញបានធ្វើការស៊ើបអង្កេតឈានដល់ឃាត់ខ្លួនបានជនសង្ស័យ៤នាក់ ភស្តុតាងមាន(កាំបិតវែង ចំនួន ២ដើម) នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៣ ។
ក្នុងពេលសាកសួរជនសង្ស័យទាំង ៤នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដូចខាងលើពិតប្រាកដមែន(មូលហេតុមកពីទំនាស់រឿងស្នេហាត្រីកោណ)។
ពេលនេះកម្លាំងជំនាញបាន និងរៀបចំនិតីវិធីបញ្ចូនទៅស្នងការដ្ឋាននគរបាលខេត្ត៕