ក្រសួងសុខាភិបាល លុបលេខបញ្ជិកាផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./30 Caps. និង GINSENG PRO B/Bott./60 Caps. ដែលមានផ្ទុកសារធាតុឱសថសម័យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកប្រើប្រាស់ !
សន្តិសុខសង្គម
103

រាជធានីភ្នំពេញ ៖ យោងតាមផេក ក្រសួងសុខាភិបាល បានឲ្យដឹង ពីសេចក្តីជូនព័ត៌មានស្តីពីការលុបលេខបញ្ជិកាផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./30 Caps. និង GINSENG PRO B/Bott./60 Caps. ដោយផលិតផលនេះមានផ្ទុកសារធាតុឱសថសម័យ DEXAMETHASONE និង PREDNISOLONE ដែលអាចបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកប្រើប្រាស់។

ដូចនេះ សូមប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់ផលិតផលនេះ ហើយប្រគល់ផលិតផលនេះទៅក្រុមហ៊ុនវិញ ដើម្បីធ្វើការកំទេចចោលតាមនីតិវិធី ៕


Telegram