ប្រវត្តិសុទ្ធតែធ្លាប់ជាប់គុ..ក! លួចមិនរើសកន្លែង មកលួចសូម្បីអំពូលសូឡារបស់ព្រះសង្ឃ ក្នុងវត្តស្តៅកន្លែង ត្រូវសមត្ថកិច្ចឃាត់ខ្លួន
សន្តិសុខសង្គម
109

ខេត្តកណ្តាល ៖ ជនសង្ស័យចំនួន០២នាក់ ធ្វើសកម្មភាពលួចអំពូលភ្លើង សូឡា(solar) របស់ព្រះសង្ឃ ក្នុងវត្ត ស្តៅកន្លែង ត្រូវបានកម្មាធិការវត្តស្ដៅកន្លែង ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចស្រុកកៀនស្វាយ កាលពីវេលាម៉ោង ១និង៣០នាទី​រសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល ។ នេះបើយោងតាមផេក អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ រួមមាន ៖

១/ ឈ្មោះសៀម វិច្ឆ័យណា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ធ្លាប់ជាប់ពន្ធនាគារ០១លើក ពីបទ: ហិង្សានឹងធ្វើអោយខូចខាតដោយចេតនា ។

២/ ឈ្មោះគិន រីណា ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្តៅកន្លែង៤ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាលមុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)ធ្លាប់ជាប់ពន្ធនាគារ០១លើក ពីបទ: ប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ។

ពេលនេះជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយដឹកនាំដោយ លោកវរសេនីយ៍ទោ ប៉ា ចន្ទវិលាស អធិការរង កំពុងសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕


Telegram