យុវតីម្នាក់ ជិះម៉ូតូព្រហើន រេកាច់ចង្កេះចុះឡើងតាមដងផ្លូវ ត្រូវនគរបាលស្រុកកំពង់ត្របែក នាំខ្លួនមកអប់រំ ធ្វើកិច្ចសន្យា
សន្តិសុខសង្គម
116

ខេត្តព្រៃវែង៖ យុវតីម្នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក នាំខ្លួនមកអប់រំណែនាំ ធ្វើកិច្ចសន្យា ក្រោយនគរបាលប្រទះឃើញវីដេអូយុវតីខាងលើជិះម៉ូតូព្រហើនតាមបណ្ដោយផ្លូវជាតិលេខ១ ហើយត្រូវបានបង្ហោះ និងចែកចាយតាមបណ្ដាញសង្គមហ្វេសប៊ុក ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។

គួរបញ្ជាក់ថា នគរបាលស្រុកកំពង់ត្របែកបានប្រទះឃើញវីដេអូនេះលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ដោយក្មេងស្រីខាងលើ បានជិះម៉ូតូព្រហើនរេចុះរេឡើងពេញផ្លូវ តាមបណ្ដោយផ្លូវជាតិលេខ១ ។ ភ្លាមៗនោះ កម្លាំងនគរបាល ក៏បានចុះស្រាវជ្រាវរហូតរកឃើញយុវតីខាងលើ រួចក៏ហៅមកធ្វើការសួរនាំ ។

បច្ចុប្បន្ន យុវតីខាងលើ ត្រូវបានកម្លាំងនគរបាល នាំខ្លួនមកអប់រំណែនាំ និងធ្វើកិច្ចសន្យា នៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក និងអញ្ជើញអាណាព្យាបាលមកធានា រួចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ៕


Telegram