ពុទ្ធោ! ដូចពាក្យចាស់លោកថាជិតរៀបមង្គលការ ហាមដើរហើរឆ្ងាយ ខ្លាចមានគ្រោះថ្នាក់ ! ជិតដល់ថ្ងៃរៀបការទៅ ស្លា.....ប់ទាំង២នាក់យ៉ាងរន្ធត់បំផុត...
សន្តិសុខសង្គម
229

ខេត្តកោះកុង ៖ ពិតជារន្ធត់ណាស់លោកអើយ ដូចពាក្យចាស់លោកថា ជិតរៀបមង្គលការ ហាមដើរហើរឆ្ងាយ ខ្លាចមានគ្រោះថ្នាក់ ។ តួយ៉ាង ដូចជនរងគ្រោះ២នាក់នេះ ជាគូដណ្តឹងនឹងគ្នាជិតដល់ថ្ងៃរៀបការទៅហើយ បែរជាជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ទាំង២នាក់យ៉ាងរន្ធត់បំផុត ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១២:៣៥នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី២១ ខែកញ្ញាឆ្នាំ ឆ្នាំ២០២៣ នៅចំណុចផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៤៧-១៤៨ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល​ ខេត្តកោះកុង ។

តាមប្រភពព័ត៌មាន គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង រវាង រថយន្តកុងទីន័រ និងម៉ូតូ ដែលបណ្តាលឲ្យអ្នកជិះម៉ូតូទាំង២នាក់ ដែលជាគូដណ្តឹងជិតរៀបការទៅហើយនោះ ស្លាប់ទាំង២នាក់យ៉ាងរន្ធត់ ខណៈអ្នកបើកបររថយន្តកុងតឺន័រវិញ ចុះគេចខ្លួនបាត់ស្រមោល សល់តែរថយន្តប៉ុណ្ណោះ ។

ពេលនេះសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី នៅក្បែរទីតាំងកើតហេតុ និងយករថយន្តរួមទាំងម៉ូតូ ទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ។ សូមចូលរួមរំលែកទុក្ខផង ៕


Telegram