សោកស្តាយ ធនធានមនុស្ស! បុរស២នាក់ បានស្លាប់យ៉ាងរន្ធត់ ហើយត្រូវបានគេប្រទះឃើញសព ក្នុងទឹកស្ទឹង (ជំរំសត្វភេ)
សន្តិសុខសង្គម
695

ខេត្តកោះកុង​៖​ គួរឲ្យសោកស្តាយ ធនធានមនុស្ស! ។ បុរស២នាក់ បានស្លាប់យ៉ាងរន្ធត់ ហើយត្រូវបានគេប្រទះឃើញសព ក្នុងទឹកស្ទឹង (ជំរំសត្វភេ) ស្រង់ឡើងមកលើគោក ដើម្បីធ្វើកោសល្យវិច័យពិនិត្យ ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១និង២៧នាទីយប់ ថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០២៣ ក្នុងទឹកនៅចំណុចទឹកស្ទឹង(ជំរំសត្វភេ)ស្ថិតក្នុងភូមិកំលត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។ នេះបើយោងតាមគេហទំព័រ របស់នាយកដ្ឋានផ្សព្វផ្សាយអប់រំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ​ ១.ឈ្មោះខាត់ ប៊ុនណារ៉េត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអង្គគគីរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ទី២.ឈ្មោះហេង សុវណ្ណចន្ទពេជ្រ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសុវណ្ណសាគរ ឃុំកំពង់កណ្ដាល ស្រុកកំពត ខេត្តកំពត។

យោងតាមការពិនិត្យលើសាកសព ដោយមានការចូលរួមពីលោកគ្រូប្រធានមណ្ឌលសុខភាពឃុំជីផាត ព្រមទាំងផ្នែកជំនាញនិងប៉ុស្តិ៍រដ្ឋបាលនិងអាជ្ញាធរឃុំ ភូមិ បានពិនិត្យឃើញថា សាកសពម្នាក់ ពាក់ខោកាបូយជើងវែង អាវយឺត ពណ៌ខ្មៅដៃខ្លី(ពាក់នាឡិកាជ័រពណ៌ខ្មៅ) ។ និងសាកសពម្នាក់ទៀតស្លៀកខោជើងវែងពណ៌គគី អាវយឺតពណ៌ខ្មៅដៃខ្លី(ពាក់ចិញ្ចៀនចំរៀកផ្តៅពណ៌ស) លើសាកសពទី១ ឃើញមានហូរឈាមតាមច្រមុះ ពណ៌ក្រហមផ្កាឈូក ។ ចំណែកសពទី២ មានឈាមហូរតាមច្រមុះនិងមាត់ និងស្នាមដាច់រលាត់ត្រង់ម្រាមដៃខាងឆ្វេង មួយកន្លែង ក្រៅពីនោះពុំមានអ្វីគួរឲកត់សំគាល់ឡើយ។

តាមការពិនិត្យរបស់គ្រូពេទ្យបានសន្និដ្ឋានថាសពពិតជាស្លាប់ដោយសារលង់ទឹកស្លាប់ខ្លួនឯង មិនពាក់ពន្ធ័និងអំពើឃាតកម្មឡើយ។

ចំពោះសាកសពកំពុងយកទៅតម្កល់ទុកនៅវត្តសុវណ្ណឥសី (ហៅវត្តជីផាត) រង់ចាំសាច់ញាតិមកទទួលយក ។ សូមចូលរួមរំលែកទុក្ខផង ៕



Telegram