រាជធានីភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ បង្រ្កាបជាក់ស្ដែង ករណីហិង្សាដោយចេតនាមានសា្ថនទម្ងន់ទោស( យកដាវកែឆ្នៃកាប់ជនរងគ្រោះរបួសធ្ងន់ ) កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៣និង៤០នាទីទៀបភ្លឺ នៅចំណុច ផ្លូវ៧០ ក្រុម៧ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ៖
_ជនរងគ្រោះទី១ ឈ្មោះណេន លីណាភេទប្រុស អាយុ ១៨ឆ្នាំមុខរបរចុងភៅហាង មានទីលំនៅបន្ទប់ជួល សង្កាត់ស្រះចក ខណ្ឌដូនពេញ រងរបួសកាប់ត្រូវក្បាលធ្ងន់ធ្ងរ ម្រាមដៃខាងឆ្វេងនិង ត្រូវកដៃខាងសាំ្ត( ធ្ងន់ធ្ងរ ) ។
_ជនរងគ្រោះទី២ឈ្មោះ រុំ រាជ ភេទប្រុស អាយុ ២២ឆាំ្ន មុខរបរចុងភៅហាង មានទីលំនៅបន្ទប់ សងា្កត់ស្រះចក ខណ្ឌដូនពេញ រងបួសត្រូវ ក្បាល(ចំនួន១០ថ្នេរ )។
_ជនរងគ្រោះទី៣ឈ្មោះ ឆាយ សេងហួរ ភេទប្រុស អាយុ ១៨ឆាំ្នមុខរបរចុងភៅហាង មានទីលំនៅបន្ទប់ជួល សង្កាត់ស្រះចក ខណ្ឌដូនពេញ (ពុំរងរបួស)។
សូមបញ្ជាក់ថានៅថ្ងៃកើតហេតុខាងលើជនរងគ្រោះទាំង០៣នាក់ខាងលើជិះម៉ូតូ០១គ្រឿង ម៉ាកសង់ពណ៍ខ្មៅ សា្លកលេខព្រែវែង1D.5255ចេញហូបអីនៅមុខវាំង ហូបរួចក៏ធ្វើដំណើត្រលប់មកផ្ទះវិញ មកដល់រង្វង់គួចកាណុង ក៏ជួបក្រុមជនសង្ស័យ មានរហ័សនាមក្រុមRSK និងBK ជិះម៉ូតូ៦គ្រឿង ដេញតាមជនរងគ្រោះពីក្រោយ រហូតមកដល់ចំណុចស្តុបផ្លូវ៧០ ភូមិចុងខ្សាច់ សងា្កត់ទួលសងែ្ក១ ជនសង្ស័យក៏ធាក់ម៉ូតូជនរងគ្រោះ ដួលរួចកាប់ជនរងគ្រោះ បណ្ដាលអោយរងរបួសដាច់រយះក្បាល ដៃធ្ងន់ធ្ងរ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់។
បន្ទាប់មកកម្លាំងសមត្ថកិច្ច ទទួលដំណឹង បានចុះទៅដល់កន្លែងហេតុ ត្រួតពិនិត្យកន្លែងកើតហេតុដកហូតដាវកែច្នៃចំនួន០១ដើមជារបស់ជនសង្ស័យ បន្សល់ទុកនិងម៉ូតូ០១គ្រឿងម៉ាកសេ១២៥ របស់ជនរងគ្រោះ កាប់ខូចខាត ហើយសមត្ថកិច្ច បានបញ្ជូនជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យពន្លឺ។
ក្រោយមានករណីនេះកើតឡើង ដោយមានការបញ្ជាផ្ទាល់ ពីឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដឹកនាំបញ្ជារដោយលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបានបើកប្រតិបត្តិការស្រាវជ្រាវ កំណត់អត្តសញ្ញាណជនសង្ស័យ និងឈានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្ខពួកជនសង្ស័យចំនួន១០នាក់ និងវត្ថុតាង នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២២និង០០នាទី នៅចំណុចផ្លូវលំ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់។
លុះដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៧:០០នាទី កម្លាំងជំនាញបន្តឈានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀតឈ្មោះ ហី ភារ៉ា នៅចំណុចផ្ទះគ្មានលេខភូមិតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងបានបន្តស្រាវជ្រាវឈានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ថែមទៀត ឈ្មោះ សាលះ លីគាត និងឈ្មោះ រេត ហ៊ុយនេ នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង២២:០០នាទី នៅចំណុចផ្លូវជាតិបេតុង ក្រុងបូកគោខេត្តកំពត រួមទាំងមធ្យោបាយម៉ូតូម៉ាកនិច បាននាំយកមកអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ធ្វើការសាកសួរ និងចាត់ការតាមនិតិវិធី។
ក្នុងនោះ សម្ភារៈដកហូតរួមមាន ដាវកែឆ្នៃ ចំនួន០៣ដើម(របស់ជនសង្ស័យ) , ម៉ូតូ០១គ្រឿងម៉ាកនិច ពណ៌ស ផ្លាកលេខភ្នំពេញ 1JM-8547(ជារបស់ជនសង្ស័យឈ្មោះថេត ពេជ្យ), ម៉ូតូ១គ្រឿងម៉ាកនិច ពណ៌សលាយខៀវ ស្លាកលេខភ្នំពេញ 1BK-9070។
ពេលនេះជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមច្បាប់បន្តទៀត ៕ Mrr Ka