រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើល ដោយយុវជនម្នាក់ បានព្យាយាមលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ តែមិនបានសម្រេច ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចឃាត់ទាន់ នៅវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចលើស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ យុវជនខាងលើនេះ បានជិះម៉ូតូម៉ាកហុងដាប៊ីតមួយគ្រឿង មកដល់លើស្ពានជ្រោយចង្វារ ក៏ទុកចុះពីលើម៉ូតូ ហើយទុកសំបុត្រមួយច្បាប់ ដែលជាបណ្តាំខ្លួនសរសេរផ្តាំផ្ញើរមុនស្លាប់ ព្យាយាមលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ តែមិនបានសម្រេច ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចឃាត់ទាន់ ។
តាមលិខិតបណ្តាំនោះ បានសរសេររៀបរាប់ ខ្លួនមានវិបត្តិស្នេហា តូចចិត្តសង្សារ មានអ្នកផ្សេងចូលដណ្តឹង ហើយនាងក៏ព្រម ទើបមកសម្លាប់ខ្លួនតែម្តង ។ ទោះបីជាយ៉ាងណា ពេលនេះយុវជនខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកទៅផ្ទះវិញហើយ ៕ អែល មេសា