ស...ពក្មេងប្រុស អាយុ១៣ឆ្នាំដែលលិ...ចទូកស្លា.....ប់កាលពី៣ថ្ងៃមុននៅសង្កាត់បាក់ខែង ពេលនេះរកឃើញហើយនៅក្បែរកោះនរាយណ៍
សន្តិសុខសង្គម
176

រាជធានីភ្នំពេញ៖ មកទល់ពេលនេះ សាកសព ក្មេងប្រុសអាយុ ១៣ម្នាក់ ដែលបានស្លាប់លិចបាត់ដោយសារលិចទូក ពេលទៅនេសាទជាមួយអ៊ុំប្រុស និងប្អូនប្រុស កាលពី៣ថ្ងៃមុន នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពេលនេះត្រូវបានក្រុមគ្រួសាររកឃើញហើយ កាលពីព្រឹកថ្ងៃ២៥ ខែកញ្ញា ឆ្នាំ ២០២៣ ខណៈដែលសពបានអណ្តែតរហូតមកដល់ កោះនរាយណ៍ ។

សមត្ថកិច្ចបានអោយដឹងថា សាកសពក្មេងប្រុស ដែលបានស្លាប់មាន ឈ្មោះផន សុវណ្ណនុត ភេទប្រុស អាយុ១៣ឆ្នាំមានលំនៅ សង្កាត់បាខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែល កាលពីវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ក្មេងប្រុសរូបនោះ បានជិះទូកជាមួយ អ៊ុំនិងប្អូនប្រុសម្នាក់ ទាំងអស់ ៣នាក់ ទៅនេសាទត្រី ពេលទូកបណ្ដែតដល់ក្បែរ សាឡង់បូមខ្សាច់នៅចំណុចត្រង់ ស្ពានទី៧ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ក៏ត្រូវទឹកគួចប្រឡាប់លិចភ្លាមៗតែម្តង អ៊ុំក៏បានខិតខំប្រឹងប្រែងជួយក្មួយៗ តែជួយសង្គ្រោះបានក្មួយម្នាក់ជាប្អូន ។ ចំណែក ក្មួយម្នាក់ទៀតជាបង ក៍បានលិចបាត់រកសពពុំឃើញទ្បើយ។ នៅយប់នោះ ឪពុក ម្តាយ បងប្អូន ក៍បាននាំគ្នា ស្វែងរកសពក្មេងរងគ្រោះ តែពុំឃើញឡើយ ។ បន្ទាប់ពី កើតហេតុ ស្រ្តីជាម្តាយ ក៏បានទ្រហោយំ បោកខ្លួន និងស្រែកហៅរកតែ កូន ប្រុសអោយត្រឡប់មកវិញ ។លុះនៅព្រឹកថ្ងៃទី២៥ខែ កញ្ញា ឆ្នាំ២០២៣ ក្រុមសង្គ្រោះអង្គភាព៩១១ ដឹកសម្ភារះរៀបចំឧបករណ៍នៅគល់ស្ពានជ្រោយចង្វារខាងកើត ដើម្បីជួយចុះ ស្វែងរកសព ។

តាមការស្នើរសុំស្រាប់តែទទួលដំណឹងថា សពក្មេង បានអណ្តែតឡើង នៅម្តុំកោះនរាយណ៍ ក៏ត្រូវបានក្រុមសង្រ្គោះអង្គភាព៩១១ បានចេញទូកទៅយកសាកសពក្មេងប្រុសខាងលើ យកមកវត្តព្រែកលៀប ដើម្បីអោយសមត្ថកិច្ចធ្វើកោសលវិច្ច័យ និងប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ អែល មេសា


Telegram