ព្រះរាជអាជ្ញាស្តីទី ខេត្តឧត្តមានជ័យ ណែនាំមន្ត្រីនគរបាលយុត្តិធម៌ក្រុងសំរោង ឲ្យធ្វើកិច្ចសន្យាអប់រំ និងឲ្យអាណាព្យាបាលមកធានាយកក្មេងទំនើង ៣នាក់ យកទៅអប់រំបន្ត
ខេត្តឧត្តរមានជ័យ ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០នាទី លោក តេង សាម៉ៃ ព្រះរាជអាជ្ញាស្តីទី នៃអយ្យការអមសាលាដំបូងខេត្តឧត្តមានជ័យ បានអញ្ជើញពិនិត្យសំណុំរឿង ជួបផ្ទាល់ជាមួយ ក្មេងដៃដល់ និង អាណាព្យាបាល បានពន្យល់ពាក់ព័ន្ធបញ្ហាផ្លូវច្បាប់ដល់ក្មេងទំនើងស្រីទាំង ០៣នាក់ខាងលើ និងអាណាព្យាបាលរបស់ពួកគេ ព្រមទាំងបានណែនាំដល់មន្ត្រីនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងសំរោង ឲ្យធ្វើកិច្ចសន្យាអប់រំ និងឲ្យអាណាព្យាបាលមកធានាយកក្មេងទំនើងទាំង ០៣នាក់ខាងលើ ត្រឡប់ទៅមូលដ្ឋានវិញដើម្បីធ្វើការអប់រំបន្ត ៕