រាជធានីភ្នំពេញ ៖ ប្អូនថ្លៃប្រុស កាប់បងថ្លៃស្រី ព្រោះជម្លោះពាក្យសម្ដីពាក់ព័ន្ធរឿងលុយកាក់ បណ្ដាលអោយជនរងគ្រោះដែលជាបងថ្លៃស្រីរងរបួសធ្ងន់ធ្ងរ បញ្ចូនទៅមន្ទីពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗ ។
ហេតុការណ៍នេះកើតឡើងនៅ វេលាម៉ោង ០៧ និង៣០ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិដើមស្លែង ម្ដុំដើមឈើទាលធំ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ ផាន់ មករា ភេទ ស្រី អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុជនរងគ្រោះរងរបួសធ្ងន់ធ្ងរ ។ ចំណែកជនសង្ស័យឈ្មោះ ភឿន ច័ន្ទ ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
បើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ប្រាប់ក្រុមការងារTVFB អោយដឹងថានៅថ្ងៃទី ២៦ កញ្ញា ឆ្នាំ ២០២៣ កាលវេលាម៉ោង០៧និង៣០នាទី ព្រឹកជនសង្ស័យទៅផ្ទះជនរងគ្រោះ (ចំណុចកើតហេតុខាងលើ)ដើម្បីទារប្រាក់ជំពាក់ខ្លួនចំនួន ៧៥០០ដុល្លារ ពេលនោះជនសង្ស័យសួរទៅស្រ្តីជនរងគ្រោះថាប្រាក់ជំពាក់អញថ្ងៃណាសង? ជនរងគ្រោះឆ្លើយថា អត់មានប្រាក់សងទេ ចង់ធ្វើអីធ្វើទៅ! លឺបែបនេះជនសង្ស័យកើតចិត្តខឹងជំពាក់លុយសម្តីមិនទទួលខុសត្រូវហើយក៏ទាស់សម្តីគ្នាទៅវិញទៅមកឈានដល់បង្កហិង្សាកើតឡើង ស្រាប់ជនសង្ស័យយកកាបិតប៉័ងតោកាប់មកជនរងគ្រោះចំក្បាល ១កន្លែង, ប្រអប់ដៃស្តាំ ១កន្លែង, ម្រាមដៃឆ្វេង, ចិញ្ចើមឆ្វេង ១កន្លែង និងកែងដៃឆ្វេង ១កន្លែង រួចក៏ សមត្ថកិច្ចយើងចុះជួយអន្តរាគមន៍នៅកន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យបានម្នាក់រួមនិងវត្ថុតាងកាំបិតប៉័ងតោចំនួន០១ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីសាកសួរនាំនិងបន្តនីតិវិធីចាត់ការតាមផ្លូវច្បាប់ ។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅមន្ទីរពេទ្យ មិនភាពខ្មែរចិនព្រះកុសម:ដើម្បីសង្គ្រោះ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនយកមកសាកសួរ និង កសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការបន្តតាមនិតិវិធី៕ អែល មេសា