ជនសង្ស័យម្នាក់ ពាក់ព័ន្ធបទរំលោភលើទំនុកចិត្ត ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ធ្វើការឃាត់ខ្លួន
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៩និង៣៥នាទីយប់ ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ឃុំខ្លួន ចេញដោយលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុង ឆ្នាំ២០១៧ ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ MOHAMMED DIL ភេទប្រុស ជនជាតិបង់ក្លាដេស មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នផ្ទះ១៣៥ ផ្លូវលេខ១៧ ភូមិត្រពាំងក្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕