ខេត្តកំពង់ចាម ៖ យោងតាមផេក អធិការដ្ឋាននគរបាល ស្រុកកំពង់សៀម បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១០និង២០នាទី សមត្ថកិច្ចនគរបាល បានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណីក្មេងបង្ហោះម៉ូតូ នៅចំណុចតាមផ្លូវលំ ស្ថិតនៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀមក្រោមបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញបើកកិច្ចប្រតិបត្តិការចុះបង្រាបឃាត់បានមុខសញ្ញាក្មេងទំនើងបង្ហោះម៉ូតូចំនួន០៣នាក់ ៖
១/.ឈ្មោះ នី ដាណែត ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាមុខសញ្ញាដែលធ្លាប់បានធ្វើសកម្មភាពហិង្សាដោយចេតនា (កាប់ម៉ូតូ) កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចចំការគ ស្ថិតនៅភូមិកំពុងត្រុំក្រោម ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ចំនួន០១លើកដែរហើយត្រូវបានសមត្ថកិច្ចធ្វើការអប់រំឲ្យត្រលប់ទៅមូលដ្ឋានវិញ និងគ្រប់គ្រងនៅក្នុងមុខសញ្ញាក្មេងទំនើងផងដែរ។
២/.ឈ្មោះ ឈាង ប៊ុនឡាង ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិអូរឈ្លើង ឃុំកោះការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
៣/. ឈ្មោះ ញឹម វណ្ណឌី ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិអូរឈ្លើង ឃុំកោះការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម រួមទាំង ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេង125 ពណ៌ស ពាក់ស្លាកលេខកណ្ដាល 1C-0711 ដាក់កម្មបន្ទះពណ៌ខ្មៅ។
បច្ចុប្បន្នមុខសញ្ញាខាងលើ សមត្ថកិច្ចបានធ្វើការអប់រំណែនាំនៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងប្រគល់ឱ្យទៅអាណាព្យាបាលត្រឡប់ទៅមូលដ្ឋានវិញ តាមបញ្ជារបស់ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕