អាជ្ញាធរផ្អាកចរាចរណ៍នៅចន្លោះគីឡូម៉ែត្រលេខ១៥៣ និង១៥៤ ផ្លូវជាតិលេខ៤ បណ្តោះអាសន្ន ដោយសារជំនន់ទឹកភ្លៀងលិចផ្លូវ
សន្តិសុខសង្គម
159

ខេត្តព្រះសីហនុ ៖ យោងតាមផេក រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ ទាំងអស់មេត្តាជ្រាបថា៖ គិតត្រឹមម៉ោង០៩ និង៣០នាទីព្រឹកនេះ កំពស់ទឹកឡើងដល់០.៦ម៉ែត្រ នៅចន្លោះគីឡូម៉ែត្រលេខ១៥៣ និង១៥៤ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា។

ដូច្នេះដើម្បីធានាដល់សុវត្ថិភាពក្នុងការធ្វើដំណើរ រដ្ឋបាលខេត្តសូមធ្វើការផ្អាកចរាចរណ៍នៅត្រង់ទីតាំងខាងលើជាបណ្តោះអាសន្នសិន។ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋ រកផ្លូវវៀងជាបណ្តោះអាសន្នសិន ឬអាចប្រើប្រាស់ផ្លូវល្បឿនលឿន។

អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់មេត្តាជ្រាបជាព័ត៌មាន ៕


Telegram