អាវុធហត្ថខេត្តកំពង់ចាម បង្រ្កាបករណីល្បែងជល់មាន់តាមអនឡាញ ភ្នាល់ដាក់ប្រាក់ ឃាត់ខ្លួនបានជនសង្ស័យ៥នាក់
សន្តិសុខសង្គម
169

ខេត្តកំពង់ចាម ៖ ដោយយោងបទបញ្ជារដ៏ម៉ឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលនីតិវិធីពីលោក តូច ឧត្តម ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម កម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងខុសច្បាប់ ( ល្បែងជល់មាន់តាមអនឡាញភ្នាល់ដាក់ប្រាក់ ) ។ នេះបើយោងតាមផេកផ្លូវការរបស់

បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម ។

ការបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង ៣និង៤៦នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ដោយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ ( ប្រជល់មាន់តាមអនឡាញផ្នាល់ដាក់ប្រាក់ ) នៅចំណុចភូមិអូរឈ្លើង ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាលទ្ធផល ឃាត់ខ្លួនបានជនសង្ស័យបានជាបន្តបន្ទាប់ចំនួន ០៥ នាក់ ។

ក្នុងនោះវត្ថុតាងចាប់យករួមមាន ៖

.កុងព្យូទ័រ Laptop ចំនួន ០១ គ្រឿង

.ទូរទស្សន៍ចំនួន ០១ គ្រឿង

.ប្រាក់ចំនួន ២១១,៥០០ រៀល

.រថយន្ត០១គ្រឿង ម៉ាក fond S150 សេរីឆ្នាំ ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 2 AY 1556 ពណ៌ស ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕


Telegram