មន្ត្រីនគរបាលម្នាក់ និងគូស្នេហ៍ យកកាំភ្លើ...ងបញ្ច....ប់ជីវិតទាំង២នាក់ក្នុងចំការដូង ក្រោយខាងស្រីឆាតប្រាប់បង ជួយមើលម៉ែផង ខ្ញុំទៅស្លាប់ក្នុងព្រៃហើយ រួចក៏បិទទូរសព្ទ!
សន្តិសុខសង្គម
184

ខេត្តកណ្ដាល៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយអ្នកភូមិបានធំក្លិនស្អុយ ចេញពីក្រោមដើមដូងមួយកន្លែងយូរមកហើយ យូរទៅៗ កាន់តែស្អុយទៅៗ ក៏ចូលទៅមើល បែរជាឃើញ គ្រោងឆ្អឹងមនុស្សប្រុសស្រី ២នាក់ ស្លាប់រលួយទៅហើយ ខាងប្រុសស្លៀកពាក់ជាមន្ត្រីនគរបាល មានទាំងកាំភ្លើងទៀត ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចចុះមកធ្វើការពិនិត្យ ។

ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចក្នុងចម្ការដូង ភូមិកោះកែវលើ ឃុំកោះកែវ ស្រុកល្វាឯម​ ខេត្តកណ្តាល។​

សមត្ថកិច្ចបានឲ្យដឹងថា សពទាំង២នាក់នេះ ត្រូវបានស្គាល់អត្តសញ្ញាណ ​ទី១ឈ្មោះ ឆើត​ ឆវិន ភេទប្រុស​ អាយុ៣០ឆ្នាំ មុខរបរជានគរបាលជាតិ រស់នៅភូមិ២​ សង្កាត់​វាលវង់​ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ។ ចំណែក​សពខាងស្រីមានឈ្មោះ ឈឿង​ មួយឡេង អាយុ៣២ឆ្នាំ​ មុខរបរលក់ដូរតាមអនឡាញ រស់នៅភូមិដើមគ​ សង្កាត់ដើមមាន​ ក្រុងតាខ្មៅ​ ខេត្ត​កណ្ដាល​។

តាមការពិនិត្យនៅជុំវិញទីតាំងកើតហេតុ ឃើញមានកាំភ្លើង​ខ្លី១ដើម គ្រាប់ក្នុងបង់៤គ្រាប់ គ្រាប់ក្នុងកាណុង១គ្រាប់ គ្រាប់​កាំភ្លើង​ក្នុងប្រអប់មាន​៣៣គ្រាប់ បង់ចំនួន១ ​មាន៧គ្រាប់។

ក្នុងនោះបើតាមប្រភពពីបង​ស្រីបង្កើត​របស់ជនរងគ្រោះខាងស្រី បានប្រាប់សមត្ថកិច្ចឲ្យដឹងថា អ្នកទាំង២មានទំនាក់ទំនងស្នេហាជាមួយគ្នា យូរឆ្នាំមកហើយ។​ ស្រាប់តែនៅថ្ងៃទី​៨​ ខែ​កញ្ញា​ ឆ្នាំ២០២៣​ វេលាម៉ោង៥ល្ងាច ជនរងគ្រោះជាប្អូនស្រីរបស់គាត់ បានឆាតមកប្រាប់ថា ជួយមើលម៉ែ ខ្ញុំទៅស្លាប់ក្នុងព្រៃហើយ គាត់ក៏បានសួរថាមានរឿងអ្វី តែប្អូនមិនប្រាប់ រួចបិទទូរសព្ទបាត់។ លុះស្អែកឡើងថ្ងៃទី៩ ខែកញ្ញា គាត់ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍បឹងទំពុនទី២ ។ លុះដល់ថ្ងៃទី​២៦​ ខែកញ្ញា ក៏ទទួលបានដំណឹងថា មានគេប្រទះឃើញសពមនុស្សប្រុសស្រី២នាក់ នៅភូមិកោះកែវលើ ឃុំកោះកែវ ស្រុកល្វាឯម​ ខេត្តកណ្តាល ក៏មកមើល ទើបដឹងថា ជាប្អូនរបស់គាត់ពិតមែន ។

ពេលនេះសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី ៕ នុច


Telegram