អ្នកដឹកជញ្ជូនម្នាក់ លោ..តស...ម្លា...ប់ខ្លួន ពីលើស្ពា...នជ្រោយចង្វារ ទាំងព្រឹកព្រលឹម បន្ស...ល់ទុកស្បែកជើង១គូ និងម៉ូតូ នៅលើស្ពា...ន
សន្តិសុខសង្គម
197

រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ខណៈយុវជនម្នាក់ ជាអ្នកដឹកជញ្ជូន បានសម្រេចចិត្តធ្វើអត្តឃាតលោតសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ ទាំងព្រឹកព្រលឹម លិចបាត់ឈឹងតែម្តង បន្សល់ទុកស្បែកជើង១គូ និងម៉ូតូ នៅលើស្ពាន ។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៧ព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចស្ពានជ្រោយចង្វារផ្ទាល់តែម្តង ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

តាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា បើតាមកាតដែលសមត្ថកិច្ចរកឃើញ មានឈ្មោះ សុខ វិសាល ភេទប្រុស ជាបុគ្គលិកដឹកជញ្ជូន ដោយគ្មាននរណាម្នាក់ បានដឹងថា មានរឿងអ្វីនោះទេ ខណៈយុវជនខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយសាគីនិច ពណ៌ទឹកប៊ិច លាយស ពាក់ស្លាកលេខ ភ្នំពេញ 1GS-1987 ជិះមកដល់ក៏ឈប់នៅលើស្ពានជ្រោយចង្វារ ដោះស្បែកជើង ទុកចោល រួចក៏លោតទម្លាក់ខ្លួនចុះក្រោម តែម្តង ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា យុវជនខាងលើ ក្រោយពីលោតហើយនោះ បានផុសឡើង២ដង រួចក៏លិចបាត់ឈឹងតែម្តង ទោះជួយក៏ជួយមិនទាន់ បន្សល់ទុកតែម៉ូតូ ទូរសព្ទអិចចុចពិលមួយគ្រឿង និងស្បែកជើងមួយគូ ប៉ុណ្ណោះ លិខិតបណ្តាំអ្វីក៏គ្មាននោះដែរ។

សូមបងប្អូនកុំយកវិធីនៃបញ្ចប់ជីវិត មកបញ្ចប់បញ្ហាអី ។ រឿងអ្វីក៏ដោយ ឲ្យតែមានជីវិត គង់តែអាចដោះស្រាយបានមិនខាន ទ្រាំស៊ូគ្រប់យ៉ាងឲ្យបាន ស្រឡាញ់ខ្លួនឯងឲ្យច្រើន កុំរើសយកវិធីបញ្ចប់ជីវិតអី វាមិនអាចដោះស្រាយបញ្ហាបាននោះទេ ៕ នុច


Telegram