រថយន្ដព្រូសបុកពីក្រោយរថយន្ដព្រូស ដូចគ្នា ដែលកំពុងឈប់ស្តុប រងការខូចខាតយ៉ាងដំណំ នៅស្ដុប BKC
សន្តិសុខសង្គម
93

រាជធានីភ្នំពេញ ៖ បុរសម្នាក់ បើករថយន្ដព្រូសមួយគ្រឿង ទៅបុកពីក្រោយរថយន្ដព្រូស ដូចគ្នា ដែលកំពុងឈប់ស្តុប បណ្ដាលអោយរងការខូចខាតយ៉ាងដំណំ នៅស្ដុប BKC ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាវេលាម៉ោង១យប់ ត្រូវនឹងថ្ងៃ២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ។

តាមប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ដព្រូសមួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2BU 1485 បើកព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង មកដល់ស្តុប BKC ក៏ទៅបុករថយន្ដព្រូស ដែលពាក់ស្លាកលេខ ភ្នំពេញ 2BM 5828 ពីក្រោយពេញមួយទំហឹង ដែលកំពុងឈប់ស្តុប បណ្ដាលអោយរងការខូចខាតយ៉ាងដំណំ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានមកដល់ បានឲ្យភាគីទាំងសងខាងចរចារគ្នា នៅនឹងកន្លែងកើតហេតុ បើមិនត្រូវនឹងធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយតាមច្បាប់បន្តទៀត ៕ Mrr Ka


Telegram