មិនចាំយូរ! នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ជិះឧទ្ធម្ភាគចក្រ ចុះពិនិត្យនិងអន្តរាគមន៍ គ្រោះទឹកជំនន់ក្នុងខេត្តពោធិ៍សាត់ ខណៈគិតត្រឹមម្សិលមិញ ពលរដ្ឋ៣០០៤ គ្រួសាររងផលប៉ះពាល់!
សន្តិសុខសង្គម
126

ខេត្តពោធិ៍សាត់៖ យោងតាមផេកផ្លូវការរបស់ រដ្ឋបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ទឹកស្ទឹងពោធិ៍សាត់ បាននឹងកំពុងវាយលុកក្រុងពោធិ៍សាត់និងស្រុកកណ្ដៀង ដោយបានហូរដាច់ផ្លូវមួយចំនួន និងកន្លែងខ្លះទឹកនៅលើផ្លូវមិនអាចធ្វើដំណើរបាន។

ក្នុងនោះ គេឃើញវត្តមានរបស់ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងឯកឧត្តម ខូយ រីដា អភិបាលខេត្ត កំពុងដឹកនាំមន្រ្តីនិងកម្លាំងប្រដាប់វុធ ចុះជួយទប់ទឹកនិងចែកការ៉ុងសម្រាប់ច្រកខ្សាច់ ដល់ពលរដ្ឋតាមដងផ្លូវ ដែលមានលំនៅដ្ឋានប្របមាត់ស្ទឹង។

មិនតែប៉ុណ្ណោះ ឯកឧត្តម ខូយ រីដា បានផ្ដល់ព័ត៌មានជាបឋមមកថា ផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង គិតត្រឹមថ្ងៃទី២៩ខែកញ្ញាឆ្នាំ ២០២៣ វេលាម៉ោង១២ម្សិលមិញនេះ រួមមានស្រុកក្រុង ចំនួន៤ និង១៥ ឃុំ ៦៩ភូមិ និងប្រជាពលរដ្ឋ៣០០៤គ្រួសារ ក្នុងនោះបានជម្លៀសទៅទីទួលសុវត្ថិភាពចំនួន១៤១ នាក់៕


Telegram